ទារកដំបូងក្នុងពិភពលោកដែលម្តាយទទួលបានការបរិច្ចាគស្បូនពីស្ត្រីដែលស្លាប់ បានប្រសូតមកយ៉ាងជោគជ័យ
ស្ត្រីវ័យ៣២ឆ្នាំម្នាក់ត្រូវបានឱ្យដឹងថា កើតមកដោយគ្មានស្បូនឡើយ ក្រោយមកគាត់ក៏ទទួលបានការបរិច្ចាគស្បូនពីស្ត្រីដែលស្លាប់ម្នាក់កាលពីឆ្នាំ២០១៦ ដោយធ្វើការវះកាត់អស់រយៈពេល១០ម៉ោង នៅសៅប៉ូឡូប្រទេសប្រេស៊ីល។ ជាធម្មតាការបរិច្ចាគនេះគឺតែងតែត្រូវបានផ្តល់ពីម្តាយទៅកូន ហើយចំពោះការទទួលបានការបរិច្ចាគពីអ្នកស្លាប់ ជាលទ្ធផលទារកដែលគេនឹងពពោះគឺតែងតែរលូតទៅវិញ និងមិនទាន់មានអ្នកណាម្នាក់ជោគជ័យលើករណីនេះទេ។ យ៉ាងណាមិញនេះគឺជារឿងអស្ចារ្យបំផុត ព្រោះទារកដែលម្តាយទទួលបានស្បូនដោយការបរិច្ចាគពីមនុស្សស្លាប់នេះ ប្រសូតមកបានយ៉ាងជោគជ័យ។
ការរាយការណ៍មួយបានឱ្យដឹងថា ជាធម្មតាការទទួលការបរិច្ចាគស្បូននេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ម្តាយមួយចំនួនត្រូវបានរលូតកូនទៅវិញ ខ្លះមានការហូរឈាម ល ។ តែយ៉ាងណាមិញ ដោយសារអូវែរបស់ស្ត្រីជាម្តាយរូបនេះល្អ ទើបគាត់អាចឆ្លងកាត់ការពិបាកទាំងនេះបាន។ ទារកដែលបានកើតនោះត្រូវបានគេឱ្យដឹងថា មានទម្ងន់២គីឡូកន្លះ ហើយក្រុមគ្រូពេទ្យមានសង្ឃឹមថាពួកគេនឹងអាចធ្វើឱ្យបានជោគជ័យបន្តទៀត ចំពោះករណីវះកាត់ស្បូនពីអ្នកបរិច្ចាគដែលស្លាប់បែបនេះ ដើម្បីកាត់បន្ថយពីការទទួលការបរិច្ចាគពីមនុស្សដែលនៅរស់ ព្រោះវាមានភាពគ្រោះថ្នាក់ណាស់ប្រសិនបើការវះកាត់មិនជោគជ័យ៕


អត្ថបទ៖ លីដា
ប្រភព៖ bbc