ទីក្រុងសៀងហៃ ចាប់ផ្ដើមផ្អាកដំណើរការកន្លែងខារ៉ាអូខេ បន្ទាប់ពីករណីជំងឺកូវីដ១៩ ថ្មីៗមានការកើនឡើង
- BY
- autoadmin
- July 7, 2022
លោក Jin Lei អនុប្រធានការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងសៀងហៃ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធថា អាជ្ញាធរនៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន បានបញ្ជាឱ្យមានការផ្អាកហាងខារ៉ាអូខេ ខណៈដែលទីក្រុងព្យាយាមទប់ស្កាត់ករណីថ្មីៗនៃជំងឺ COVID-19 ដែលពាក់ព័ន្ធនឹងកន្លែងកម្សាន្តប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងសាធារណៈ និងវប្បធម៌ផ្សេងទៀត ដែលទើបតែបានបើកឡើងវិញនាពេលថ្មីៗនេះ ដូចជាបណ្ណាល័យអាចនៅបើកចំហបាន ដោយបន្ថែមថា ទីក្រុងសៀងហៃនឹងផ្តល់ការឧបត្ថម្ភធន ដើម្បីកាត់បន្ថយបន្ទុកលើក្រុមហ៊ុនទាំងនោះ។ កាលពីព្រឹកថ្ងៃពុធ ទីក្រុងនេះបានរកឃើញករណីជំងឺ COVID-19 ថ្មីៗចំនួន ២ ករណី។

លោក Jin បាននិយាយថា មនុស្សចង់ទៅកន្លែងកម្សាន្ត ហើយកន្លែងទាំងនោះក៏ចង់បើកទ្វារឡើងវិញ ប៉ុន្តែកន្លែងបែបនេះជាធម្មតានៅក្នុងអគារបិទជិត ហើយគុណភាពនៃការគ្រប់គ្រងប្រែប្រួល ដែលនាំឱ្យហានិភ័យនៃការចម្លងជំងឺ COVID-19 ។ លោកថា អាជ្ញាធរកំពុងស៊ើបអង្កេតកន្លែងខារ៉ាអូខេមួយចំនួន ដែលបានព្យាយាមបើកឡើងវិញ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។ ឥឡូវនេះរដ្ឋាភិបាលក្នុងតំបន់តម្រូវឱ្យកន្លែងកម្សាន្ត និងទេសចរណ៍ទាំងអស់ រៀបចំការត្រួតពិនិត្យច្រកចូល និងធានាថា អតិថិជនបង្ហាញលទ្ធផលតេស្ត COVID-19 អវិជ្ជមាន ក្នុងអំឡុងពេល ៧២ ម៉ោង។ អាជ្ញាធរក៏បានប្រកាសវិធានការគាំទ្រថ្មីៗ សម្រាប់កន្លែងបើកឡើងវិញដោយស្របច្បាប់ រួមទាំងការកាត់ពន្ធ ថ្លៃជួល និងថ្លៃអគ្គិសនី និងទឹកផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






