ថ្មីចែស! ចោរម្នាក់នៅថៃ ប្រាប់ពីមូលហេតុដែលលួចទូរស័ព្ទនៅក្នុងហាងដ៏ល្បីមួយ ហើយស្លៀកតែលីអូ
- BY
- autoadmin
- July 7, 2022
ថៃ៖ នាយកដ្ឋាននគរបាលស៊ើបអង្កេតភូមិភាគ២ និងនាយកដ្ឋាននគរបាលភូមិន្ទថៃ (PCT) បានតាមដានការចាប់ខ្លួន បុរសម្នាក់ឈ្មោះថា Karmas អាយុ ២៣ឆ្នាំ រស់នៅខេត្ត Narathiwat ដោយចោរនោះស្លៀកខោលីអូតែមួយប៉ុណ្ណោះ ហើយធ្វើការលួចទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក គិតជាតម្លៃនៃការខូចខាតគឺជាង ១,៩១៤,៨៩៥បាត ឬជាង ៥មុឺនដុល្លា។

លោកឧត្តមសេនីយ៍ទោ Theeradej បានផ្តល់ព័ត៌មានបន្ថែមក្រោយពេលសួរចម្លើយថា ជនសង្ស័យ Karmas បានឆ្លើយសារភាពថា ខ្លួនបានចូលលួចនៅហាងលក់គ្រឿងអេឡិចត្រូនិច BANANA សាខា Nakhon Nayok តែមួយគត់ប៉ុណ្ណោះ ចំពោះការស្លៀកតែខោលីអូ ធ្វើសកម្មភាពលួចវិញនោះ ដោយសារតែវាជួយអោយលោកចោរមានទំនុកចិត្ត និងកាន់តែជឿជាក់លើខ្លួនឯងខ្ពស់។
ចំណែកមូលហេតុដែលលួចកាមេរ៉ាសុវត្ថិភាពទៅដែរនោះ គឺដោយសារតែកាលពីឆ្នាំ២០២១ ខ្លួនត្រូវបានសារព័ត៌មានដាក់រហ័សនាមថាជា «ចោរស្លៀកខោក្នុងរោគចិត្ត» ធ្វើឱ្យលោកចោរមានអារម្មណ៍មិនពេញចិត្តទាល់តែសោះ ព្រោះលោកចោរមានអារម្មណ៍ថាខ្លួនជាមហាចោរដូចទៅនឹង Robin-hoot ទើបបានជាលួចកាមេរ៉ាសុវត្ថិភាពទៅជាមួយរាល់លើក។ ម្យ៉ាងវិញទៀតមូលហេតុដែលលួចតែទូរស័ព្ទ ព្រោះនៅដក់ក្នុងចិត្តថា កាលពីវ័យក្មេងខ្លួនមិនធ្លាប់មានទូរស័ព្ទដូចមិត្តភក្តិ» ដូច្នេះលោកចោរតាំងចិត្តថា ក្រោយពីលួចបានហើយនឹងយកលុយមួយចំនួនទៅចាយវាយ ចំណែកមួយចំនួនទៀតនឹងយកលុយព្រមជាមួយទូរស័ព្ទទៅចែកអោយជនអនាថា ជនមិនមានផ្ទះសំបែង ដោយសារតែខ្លួនក៏ធ្លាប់ជាជនអនាថាពីមុនមកដូចគ្នា៕


អត្ថបទ៖ Bee
ប្រភព៖ komchadluek
- Share This Post:






