បុរសជនជាតិអង់គ្លេសម្នាក់ ធ្វើឱ្យចិញ្ចៀនជ្រុះធ្លាក់ចូលទៅក្នុងទឹក ខណៈពេលដែលលុតជង្គង់សុំមិត្តស្រីរៀបការ
- BY
- autoadmin
- July 7, 2022
បុរសជនជាតិអង់គ្លេសម្នាក់បានបង្ហោះវីដេអូដែលខ្លួនកំពុងធ្វើឱ្យចិញ្ចៀនភ្ជាប់ពាក្យធ្លាក់ចូលទៅក្នុងបឹងមួយ ខណៈពេលសុំមិត្តស្រីរៀបការ បញ្ចូលទៅក្នុងកម្មវិធី TikTok ដោយប្រើឈ្មោះគណនី geriiashforth ហើយបានក្លាយជាប្រធានបទដែលទស្សនិកជនយ៉ាងច្រើនចាប់អារម្មណ៍។ នៅក្នុងវីដេអូឃ្លីបលោក Ross Bamber យកប្រអប់ចិញ្ចៀនចេញពីហោប៉ៅខោរបស់គាត់ ដើម្បីសុំមិត្តស្រីរបស់គាត់ឈ្មោះ Jery Ashford រៀបការ នៅលើរានហាលមាត់ទឹក ដែលត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ដោយដៃរបស់នាងបិតទភ្នែក។

ខណៈពេលដែល Bamber រៀបនឹងលុតជង្គង់ចុះ ប៉ុន្តែចិញ្ជៀនពេជ្របានធ្លាក់ចេញពីប្រអប់ ហើយធ្លាក់ចូលទៅក្នុងទឹកមួយប៉ព្រិចភ្នែក។ លោក Bamber បានប្រាប់សារព័ត៌មានថា គាត់បានឃើញចិញ្ចៀនធ្លាក់ចូលទៅក្នុងបឹងដោយភ្នែករបស់គាត់ ចិញ្ចៀនភ្ជាប់ពាក្យមានតម្លៃប្រហែល ១,០០០ផោន ឬ ប្រមាណជាង ១ពាន់ដុល្លារ។
យ៉ាងណាមិញក្រោយពីហេតុការណ៍កើតឡើង អ្នកទាំងពីរក៏បានបង្ហោះឃ្លីបរៀបរាប់ពីហេតុការណ៍នោះ ក្រោយមកមិត្តភ័ក្តិរបស់ពួកគេបានជួយគ្នាស្វែងរកនៅក្នុងបឹង ប៉ុន្តែរកមិនឃើញ លោក Bamber ក៏បានសម្រេចចិត្តទិញចិញ្ចៀនថ្មី ហើយបានស្នើរសុំមិត្តស្រីរបស់គាត់ម្តងទៀតនៅថ្ងៃបន្ទាប់។ លើកនេះដំណើរការយ៉ាងរលូន មិនមានកំហុសអ្វីទេដែលកញ្ញា Ashford យល់ព្រមរៀបការជាមួយគាត់។ លើសពីនេះទៅទៀត អ្នកទាំងពីរក៏បានបង្ហោះព័ត៌មានថ្មីៗជាច្រើនអំពីចិញ្ចៀនផងដែរ ហើយក៏មានឈុតមួយអញ្ជើញអ្នកមុជទឹកក្នុងតំបន់ឱ្យជួយពួកគេស្វែងរកចិញ្ចៀនភ្ជាប់ពាក្យដំបូងដែលបានធ្លាក់ចូលទៅក្នុងបឹងនោះទៀតផង៕


អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






