អន្តរជាតិ

ធនាគារកណ្តាលចក្រភពអង់គ្លេស បានចេញសារព្រមានស្ថាប័នហិរញ្ញវត្ថុ ត្រៀមខ្លួនសម្រាប់វិបត្តិសេដ្ឋកិច្ច

BY
autoadmin
July 11, 2022

ធនាគារកណ្តាលអង់គ្លេសបានព្រមានថា បរិយាកាសសេដ្ឋកិច្ចសម្រាប់ចក្រភពអង់គ្លេសនិងពិភពលោកមានភាពស្រពិចស្រពិលចាប់តាំងពីដើមឆ្នាំ ហើយធនាគារផ្សេងៗ គួរតែបង្កើនទុនបម្រុងសម្រាប់ការការពារនិង ដើម្បីឆ្លងកាត់ព្យុះសេដ្ឋកិច្ចនេះអោយបាន។ លោក Andrew Bailey ទេសាភិបាលធនាគារអង់គ្លេស បាននិយាយថា​៖ «​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​គួរ​ឱ្យ​កត់សម្គាល់​ ហើយស្ថានភាព​ហិរញ្ញវត្ថុ​សកល​ទាំងមូល​ក៏​នឹង​តឹងតែង​ខ្លាំង​ដែរ​»។ ​ជាមួយគ្នានេះធនាគារ​កណ្តាលនៃចក្រភពអង់គ្លេស​ ក៏បាន​បន្ថែមថា «ស្ថានភាព​ជម្លោះ​នៅ​អ៊ុយក្រែន​ នឹង​ក្លាយ​ជា​កត្តា​សំខាន់​មួយ​ទៀត​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក»។

ហេតុនេះហើយ ធនាគារអង់គ្លេសត្រូវបង្កើនអត្រាមូលនិធិបម្រុងរបស់ខ្លួន ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចដល់ ២% នៃទ្រព្យសកម្មនៅក្នុងខែកក្កដាឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ធនាគារផ្សេងៗនឹងត្រូវបង្កើនទុនបម្រុងផ្ទាល់ខ្លួនរបស់ពួកគេរួមគ្នា ដែលចំនួនសរុបមានតម្លៃដល់ទៅ ១១ពាន់លានផោន (១៣.២ ពាន់លានដុល្លារ)។ ធនាគារអង់គ្លេសក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ដូចជា មូលនិធិរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម ដោយវាត្រូវបានលក់យ៉ាងច្រើននៅក្នុងខែមីនា ឆ្នាំ២០២០ នៅពេលដែលមេរោគកូវីដ-១៩ បានចាប់ផ្តើមរីករាលដាលនៅជុំវិញពិភពលោក ដែលបណ្តាលឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកកាន់ប័ណ្ណបំណុល។

ទោះបីជាយ៉ាងណាក៏ដោយ ធនាគារអង់គ្លេសជឿជាក់ថាស្ថាប័នហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានសម្របខ្លួនទៅនឹងភាពប្រែប្រួលរបស់ពួកគេចំពោះបំណុលគ្រួសារ និងសាជីវកម្ម ទោះបីជាប្រឈមមុខនឹងការកើនឡើងតម្លៃនៃការរស់នៅ និងការកើនឡើង ដែលមានអតិផរណាជិត ១០% ជារឿយៗមកក៏ដោយ៕

អត្ថបទ៖ Bee
ប្រភព៖ usnews

Share This Post: