អន្តរជាតិ

ស្ត្រីអ្នកបើកយន្តហោះម្នាក់ ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែមូសខាំនៅលើមុខ

BY
autoadmin
July 9, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា នារីវ័យ ២១ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិត ដោយសារសត្វមូសខាំនៅលើមុខ។​ នារីដ៏កំសត់រូបនេះមានឈ្មោះថា Oriana Pepper មកពី Bury St Edmunds Suffolk ប្រទេសអង់គ្លេស។ នាងទើបតែប្រឡង ទ្រឹស្តីគម្រោងស្វែងរករបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ប៉ុន្តែបែរជា​ត្រូវមកស្លា.ប់​ដោយសារតែរឿងមិនគួរកើតឡើងទៅវិញ។

បើតាមប្រភពបានឱ្យដឹងថា Oriana បានធ្វើដំណើរទៅប្រទេសបែលហ្សិកក្នុងខែឧសភា ឆ្នាំ២០២១ ដើម្បីសិក្សាវគ្គបណ្តុះបណ្តាលអាកាសចរណ៍ បន្ទាប់ពីប្រឡងជាប់ មុន​នឹង​ត្រូវ​មូស​ខាំ​លើ​មុខ​ក្បែរ​ភ្នែក​ស្តាំ។ នៅពេលមុខខាំ ស្នាម​ខាំ​ហាក់ដូចជា​ហើម ហើយ​បង្ហាញ​សញ្ញា​នៃ​ការ​ឆ្លងរហូត​ដល់​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​គ្រោះ​ថ្នាក់​និង​សង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ហើយក្រោយមកគ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ថ្នាំ​ផ្សះ ហើយ Oriana អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន។

ប៉ុន្តែ 2 ថ្ងៃក្រោយមក (ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១) Oriana ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីនាងដួលនៅចំពោះមុខមិត្តប្រុសរបស់នាង ដោយសារតែការឆ្លងមេរោគដែលបានរីករាលដាលដល់ខួរក្បាល។ យ៉ាងណាមិញ គ្រូពេទ្យ​បាន​សន្និដ្ឋាន​ពី​មូលហេតុ​នៃ​ការ​ស្លាប់ថា «វាជាការស្ទះសរសៃឈាមក្នុងខួរក្បាល» ដោយការឆ្លងបាក់តេរីដែលគេស្គាល់ថាជា Staphylococcus Aureus ដែលជាផ្នែកមួយនៃការឆ្លងមេរោគនេះ វាកើតចេញពីការខាំដោយមូសនៅលើមុខនៅជិតភ្នែកខាងស្តាំខ្លួនឯង៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: