អន្តរជាតិ

FDA សហរដ្ឋអាមេរិក ផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer សម្រាប់អាយុ ១២-១៥ឆ្នាំ

BY
autoadmin
July 9, 2022

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា បាននិយាយថា ខ្លួនបានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់ក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។ រំលឹកដែរថា វ៉ាក់សាំងដែលត្រូវបានលក់ក្រោមម៉ាកយីហោ Comirnaty សម្រាប់មនុស្សពេញវ័យ ត្រូវបានអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ សម្រាប់ក្រុមអាយុ ១២-១៥ ឆ្នាំ។ ឥឡូវនេះវានឹងត្រូវបានលក់ក្រោមម៉ាកយីហោដូចគ្នា សម្រាប់មនុស្សវ័យជំទង់នេះផងដែរ។

FDA បាននិយាយកាលពីថ្ងៃសុក្រថា ការអនុម័តពេញលេញធ្វើឡើងបន្ទាប់ពីការវិភាគ និងការវាយតម្លៃយ៉ាងម៉ត់ចត់ លើទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើចំពោះ អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ក្នុងខែសីហាឆ្នាំមុន។

យោងតាមទិន្នន័យសហព័ន្ធបានឱ្យដឹងថា ប្រហែល ៦៧% នៃចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺ COVID-19 ។ FDA កាលពីខែមុនបានស្នើសុំក្រុមហ៊ុនផលិតវ៉ាក់សាំង រួមទាំងក្រុមហ៊ុន Pfizer និងគូប្រជែង Moderna Inc ឱ្យផ្លាស់ប្តូរការរចនាដូសជំរុញ ដែលចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ ដើម្បីរួមបញ្ចូលសមាសធាតុដែលត្រូវបានកែសម្រួល ដើម្បីប្រយុទ្ធប្រឆាំងអនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.4 និង BA.5៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: