ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្ថបទសុខភាព៖ ពេលវេលាល្អបំផុតដើម្បីរួមភេទគឺមិនមែនពេលយប់ឡើយ

    BY autoadmin December 5, 2018
    អត្ថបទសុខភាព៖ ពេលវេលាល្អបំផុតដើម្បីរួមភេទគឺមិនមែនពេលយប់ឡើយ

    ការរួមភេទគឺជារឿងមួយដ៏មានឥទ្ធិពល វាមិនត្រឹមតែជួយបន្ធូរអារម្មណ៍របស់អ្នកនោះទេ ការរួមភេទក៏អាចធ្វើឱ្យចង្កេះរបស់អ្នកធូរស្រាលផងដែរ។ ហើយការស្រាវជ្រាវថ្មីមួយក៏បានបង្ហាញថាការរួមភេទទៀងទាត់អាចធ្វើអោយអាយុវែង និងកាត់បន្ថយភាពចាស់ទៀតផង។ យើងទាំងអស់គ្នាបានដឹងរួចហើយថា អរម៉ូនមានឥទ្ធិពលយ៉ាងធំធេងមកលើជីវិតផ្លូវភេទ ក៏ដូចជាអារម្មណ៍យើង។ យោងតាមអ្នកជំនាញអ័រម៉ូន Alisa Vitti ក្នុងការសម្ភាសន៍ជាមួយកាសែត DailyMail បានអោយដឹងថា អ័រម៉ូនរបស់យើងនឹងឡើងខ្ពស់ពេលថ្ងៃ ហើយការរួមភេទជាមួយដៃគូរបស់ពេលរសៀលគឺនាំឱ្យមានផលល្អដល់អ្នក និងដៃគូជាងពេលយប់ ហើយពេលវេលាល្អបំផុត គឺម៉ោង៣រសៀល។

    អ្នកនាង Alisa Vitti អ្នកនិពន្ធសៀវភៅណែនាំអំពីអ័រម៉ូន WomanCode បាននិយាយថា ពេលវេលាល្អមួយទៀតសម្រាប់ការរួមភេទគឺពេលទៀបភ្លឺ គឺនៅពេលដែលអ័រម៉ូនបុរសផលិតខ្ពស់បំផុត។ ហើយប្រសិនបើអ្នកកំពុងចង់បានកូន អ្នកប្រហែលជាត្រូវធ្វើតាមដំបូន្មាននោះផងដែរ ដោយការសិក្សាអ៊ីតាលីមួយបានរកឃើញថាគូស្វាមីភរិយាទំនងជានឹងមានផ្ទៃពោះអំឡុងពេលរួមភេទពេលទៀបភ្លឺនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ yahoo

    Share This Post: