អន្តរជាតិ

ប្លែកទៀតហើយ! ក្រុមអ្នកជួយសង្គ្រោះនៅថៃ លើកដៃសំពះគោរពសត្វពស់ មុននឹងចាប់វាចេញពីផ្ទះប្រជាជន

BY
autoadmin
July 13, 2022

កាលពីថ្ងៃទី១១ ខែកក្កដា អ្នកស្ម័គ្រចិត្តជួយសង្គ្រោះមកពីសមាគមព័ត៌មានរូបថត Kamphaeng Phet បានទទួលដំណឹងពីម្ចាស់ផ្ទះមួយ ដែលស្ថិតនៅតំបន់ភូមិ១ ឃុំថាឃុនរ៉ាម ស្រុកមឿង ខេត្តកំផែងភេត ដែលសុំអោយជួយដោយសារ មានពស់ថ្លាន់ដ៏ធំមួយក្បាល បានវារនៅលើមែកឈើនៅសួនច្បារខាងក្រោយផ្ទះ។ ក្រោយពីទទួលបានដំណឹង អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​បាន​យក​ឧបករណ៍​ចាប់​ពស់ ​រួចបាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យកន្លែងកើតហេតុនៅសួនច្បារ​ខាងក្រោយ​ផ្ទះ ហើយបានប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល តោងជាប់មែកឈើនៅជាប់នឹងរបងផ្ទះ ដែលមើលទៅ​កាច​សា.ហាវ ហើយអាចនឹងចឹកបើ​មាន​អ្នក​ណា​មក​ជិត ឬចូលក្បែរ។ យ៉ាងណាមិញពេល​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​មក​ដល់ បានចាប់​យក​ដំបង​ដើម្បីសង្កត់​ក្បាល​ពស់ ហើយបានលើកដៃឡើងសំពះ ហើយនិយាយទៅកាន់ពស់នោះដើម្បីអោយពស់ដឹងថា លោកមកក្នុងនាមជាមិត្ត ឬក្នុងបំណងល្អទេ។

ប៉ុន្តែ​ពេល​គាត់​ដើរ​ចូល​ទៅ គាត់​រៀបនឹង​យក​ដំបង​មកសង្កត់​លើ​ក្បាល​ពស់ ពស់​ក៏បង្ហាញចរឹកកាច ហើយ​ត្រៀមនឹងចឹក ធ្វើឱ្យអ្នកជួយសង្គ្រោះជួយគ្នាសង្កត់ ហើយជួយគ្នាចាប់ពស់នោះ។ ទីបំផុត​ចំណាយ​ពេល​មិន​ដល់​ ១០​នាទី​ផង​ ក៏ចាប់​ពស់នោះចេញមកបានហើយពស់នោះដែរមានប្រវែងប្រហែល ៣ម៉ែត្រ មុនពេលត្រូវបានយកទៅដោះលែងទៅកាន់ប្រភពធម្មជាតិដែលមានសុវត្ថិភាព ហើយថែមទាំងនៅឆ្ងាយពីផ្ទះប្រជាជនទៀតផង។

គួរបញ្ជាក់ផងដែរថា តាម​ការ​សួរនាំ​ម្ចាស់ផ្ទះ​បាន​ប្រាប់អោយដឹង​ថា «កាលពី​២​ថ្ងៃ​មុន​គាត់​បាន​ទៅ​កាប់​ស្មៅ​នៅ​តំបន់​នោះ ហើយបានឃើញពស់នេះដែរ មុន​នឹង​កាប់​ស្មៅ ប៉ុន្តែ​វា​បាន​វាលចេញ​ទៅ​វិញ។​ រហូត​មក​ដល់​ថ្ងៃ​នេះ​មក​កាប់​ស្មៅ​ម្ដង​ទៀត​ ក៏​ប្រទះ​ឃើញ​ពស់ដដែលនេះ ដូច្នេះ​បាន​សុំជំនួយ​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​មក​ជួយ​ចាប់។ គេប៉ាន់​ស្មាន​ថា​ ពស់​នេះវារចូលផ្ទះក៏ដោយសារ​តំបន់​ជុំវិញ​នេះ មាន​អ្នក​ភូមិ​ចិញ្ចឹម​មាន់ ហើយពស់មកដើម្បីចាប់មាន់ជាចំណី៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: