ប្រទេសហូឡង់ កំពុងរៀបចំដើម្បីអនុម័តការងារពីផ្ទះ ទៅជាសិទ្ធិស្របច្បាប់
- BY
- autoadmin
- July 12, 2022
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ការធ្វើការពីផ្ទះបានក្លាយជារឿងធម្មតា ហើយបច្ចុប្បន្ននេះក្រុមហ៊ុនខ្លះក៏មានជម្រើសអោយធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃពេលវេលាក្នុងចរាចរណ៍ ការស្លៀកពាក់ និងការបើកបរ ។ ដូច្នេះហើយសភាហូឡង់ បានរៀបចំដើម្បីអនុម័តអោយការធ្វើការងារពីផ្ទះក្លាយជាសិទ្ធិស្របច្បាប់ ដោយសភាកំពុងរង់ចាំការអនុម័តពីព្រឹទ្ធសភាហូឡង់ មុនពេលនឹងមានការទទួលយកជាលើកចុងក្រោយ។ នៅពេលអនុម័តដោយព្រឹទ្ធសភា ច្បាប់នឹងតម្រូវឱ្យនិយោជកពិចារណាសំណើសម្រាប់និយោជិកឱ្យធ្វើការពីផ្ទះឱ្យបានយូរតាមដែលការកាន់កាប់ការងាររបស់ពួកគេអនុញ្ញាត។

ទោះបីជាបុគ្គលិកខ្លះចូលចិត្តភាពបត់បែននៃការងារក៏ដោយ ប៉ុន្តែមនុស្សមួយចំនួនចូលចិត្តទៅការិយាល័យដើម្បីទាក់ទងជាមួយមិត្តរួមការងាររបស់ពួកគេ។ ក្រៅពីនេះនៅមានក្រុមហ៊ុនផ្សេងៗទៀត ដែលតម្រូវឱ្យបុគ្គលិកទៅការិយាល័យយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍សម្រាប់ការប្រជុំ ឬវគ្គប្រមូលមតិយោបល់៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






