ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​លើ​ច្បាប់​ស្តីពី​កាំ.ភ្លើ.ង​ច្នៃ ក្រោយកើតមានករណីលើអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ

    BY autoadmin July 12, 2022
    រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​លើ​ច្បាប់​ស្តីពី​កាំ.ភ្លើ.ង​ច្នៃ ក្រោយកើតមានករណីលើអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ

    អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុននឹងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិ ដែលអាចកើតមានលើកាំភ្លើងច្នៃ បន្ទាប់ពីមានការសម្លាប់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ។

    ការពិតទៅ ប្រទេសជប៉ុនមានច្បាប់ហាមឃាត់លើការកាន់កាប់អាវុធរួចទៅហើយ ប៉ុន្តែអាជ្ញាធរគ្រោងនឹងពិនិត្យមើលតម្រូវការណាមួយបន្ថែមទៀត ក្នុងការគ្រប់គ្រងកាំភ្លើងដែលច្នៃដោយដៃ ខណៈពេលដែលកំពុងស៊ើបអង្កេតលើការបាញ់សម្លាប់លោក អាបេ និងឧបទ្ទវហេតុស្រដៀងគ្នាផ្សេងទៀត នេះបើតាមប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទកាសែតនៅថ្ងៃនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Times

    Share This Post: