ចិន៖ ស្រ្តីម្នាក់ភ្ញាក់ផ្អើលខ្លាំងក្នុងពិធីមង្គលការកូនប្រុស ក្រោយដឹងថាកូនប្រសារស្រីគឺជាកូនបង្កើតរបស់ខ្លួនដែលបាត់តាំងពីក្មេង
- BY
- autoadmin
- July 13, 2022
ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន មានការតក់ស្លុត និងស្រក់ទឹកភ្នែកយ៉ាងខ្លាំង បន្ទាប់ពីដឹងថា កូនប្រសារស្រីរបស់គាត់ តាមពិតទៅគឺជាកូនស្រីបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ មូលហេតុស្ត្រីម្នាក់នេះប្រាកដថា កូនប្រសារនេះគឺជាកូនស្រីបង្កើតដែលបានបាត់ខ្លួន គឺដោយសារតែគាត់ឃើញស្នាមក្រហមនៅលើដៃស្តាំរបស់កូនប្រសារស្រី ក្នុងពិធីមង្គលការ ហើយបន្ទាប់ពីសួរនាំដឹងការពិតហើយនោះ គាត់និងកូនស្រីបានឱបគ្នាយំយ៉ាងខ្លាំង។

ពិធីមង្គលការបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ដោយបង្កឱ្យមានមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវចូលរួម។ ប៉ុន្តែទោះជាយ៉ាងក្ដីពិធីនេះក៏នៅតែបានបន្ត ព្រោះកូនប្រុសរបស់ស្ត្រីនេះជាកូនចិញ្ចឹមដែលគាត់យកមកចិញ្ចឹមតាំងពីក្មេង បន្ទាប់ពីគាត់បាត់បង់កូនស្រី ហើយគិតថានាងបានបាត់បង់ជីវិត នេះមានន័យថាកូនកំលោះមិនទាក់ទងគ្នាខាងសាច់ឈាមជាមួយកូនក្រមុំនេះទេ។
ឪពុកម្តាយកូនក្រមុំដែលបានចូលរួមក្នុងពិធីនោះក៏បានបង្ហើបឱ្យដឹងដែរ គាត់បានយកកូនស្រីរបស់គាត់មកចិញ្ចឹមបន្ទាប់ពីរកឃើញគាត់នៅតាមផ្លូវកាលពី២០ឆ្នាំមុន។ ចំណែកកូនក្រមុំក៏បានស្រក់ទឹកភ្នែកហើយរៀបរាប់ថា នាងសប្បាយចិត្តជាងបានរៀបការទៅទៀតនៅពេលបានជួបម្តាយបង្កើតវិញ៕


អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






