អន្តរជាតិ

អស់ទាស់! ​ប៉ូលីសឥណ្ឌាឃាត់ម៉ូតូកង់​បីមួយគ្រឿង ដែលដឹកអ្នកដំណើរទាំងចាស់ ទាំងក្មេងដល់ទៅ ២៧នាក់ (មានវីដេអូ)

BY
autoadmin
July 14, 2022

ឥណ្ឌា៖ សារព័ត៌មាន BBC បានរាយការណ៍ពីប្រធានបទដ៏ពេញនិយមនៅក្នុងរាជធានី Fatehpur រដ្ឋ Uttar Pradesh ផ្នែកខាងជើងនៃ ប្រទេសឥណ្ឌា ក្រោយ​ពី​សមត្ថកិច្ច​បានហាមឃាត់ម៉ូតូ​កង់​បី​ដែល​​បាន​បើក​លើស​ល្បឿន​កំណត់។ នៅពេលហៅឱ្យឈប់ ស្រាប់តែប៉ូលីស​មាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយសារតែនៅក្នុងកង់បីនោះមានមនុស្សជិះទាំងចាស់ ទាំងក្មេងសរុបដល់ទៅ ២៧នាក់ ខណៈធម្មតាកង់បីប្រភេទនេះគេដឹកមនុស្សបានតែ ៥ ទៅ ៦នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីភ្ញាក់ផ្អើល និងហួសចិត្តហើយ ប៉ូលិស​ក៏បានចាប់​អ្នក​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍ និង​ចាប់យក​ម៉ូតូ​កង់​បីខាងលើទៅតែម្ដង។ ជាមួយគ្នានេះដែរ វីដេអូឃ្លីបដែលថតបានហេតុការណ៍នេះ បានល្បីសុះសាយពេញអ៉ីនធឺណិត ចំ​ពេល​មាន​ចម្ងល់​ថា តើ​អ្នក​ដំណើរ​ជិះដោយរបៀបណា? ហើយ​អ្នក​ខ្លះ​មើលឃើញថា​វិធានការ​សុវត្ថិភាព​ធូររលុង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរថែមទៀតផង៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: