ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ពីការរកឃើញករណីជំងឺស្វា monkeypox នៅក្នុងសហគមន៍លើកទី២
- BY
- autoadmin
- July 14, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ពីករណីជំងឺស្វា monkeypox នៅក្នុងសហគមន៍លើកទី២ កាលពីថ្ងៃពុធម្សិលមិញនេះ។ អ្នកជំងឺជាជនជាតិអង់គ្លេស អាយុ៤៨ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី ហើយបច្ចុប្បន្នគាត់បានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់គាត់គឺល្អប្រសើរជាធម្មតាទេ។

បុរសម្នាក់នោះបានចេញរោគសញ្ញាកន្ទួល កាលពីថ្ងៃទី០៦ និងគ្រុនក្តៅ នៅថ្ងៃទី១១ ខែកក្កដា ហើយបានស្វែងរកការព្យាបាលនៅថ្ងៃទី១៣ ខែកក្កដា និងត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃដដែល។ MOH បាននិយាយថា ការតាមដានទំនាក់ទំនងកំពុងត្រូវបានបន្ត ហើយបានបន្ថែមថា ករណីនេះមិនជាប់ពាក់ព័ន្ធទៅនឹងករណីជំងឺមុនណាមួយដែលបានប្រកាសនោះទេ។ គួរឱ្យដឹងដែរថា នេះគឺជាករណីជំងឺអុតស្វាទី៥ ខណៈក្នុងចំណោមករណីទាំងអស់ចាប់តាំងពីខែមិថុនាមក ខណៈករណីចំនួន ៣ គឺជាការនាំចូល និង ២ គឺជាករណីក្នុងសហគមន៍៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






