អន្តរជាតិ

មានអញ្ចឹងដែរ! ហាងគុយទាវរទេះរុញដ៏ល្បីនៅថៃ ប្រកាសសេងហាងដោយសារតែលក់ដាច់ពេកអត់មានពេលសម្រាក

BY
autoadmin
July 16, 2022

អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅ ហាងគុយទាវ ដែលបើកលក់នៅផ្លូវសុខុមវីត នៅជិតផ្សារទំនើប Rayong សាលាក្រុង Rayong ខេត្ត Rayong ដើម្បីជួបជជែកជាមួយលោកស្រី ប៊ុន សិរិចន្ថារឿយ អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវដ៏ល្បី ដែលបើកលក់តាមស្ទីលរទេះលក់ទំនិញ ហាង​មាន​ផ្លាក​សញ្ញា​សរសេរ​ថា “សេងបន្ទាន់ តម្លៃ​ធូរៗ លក់​ដាច់ពេកហត់ណាស់” រហូត​មាន​ការ​ភ្ញាក់​ផ្អើល។ លុះពេលមកដល់ ក៏បានឃើញថា ពិតជាមាន​អតិថិជន​មក​អង្គុយ​ញ៉ាំ​ច្រើនមែន ជាពិសេស​អ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងៗ​រង់ចាំ​ការ​កុម្ម៉ង់​ដើម្បីដឹក​ជូន​អតិថិជន ដល់ថ្នាក់អ្នកលក់ស្រុះសរសៃគុយទាវជាប់រហូត។ ហាងនេះមានលក់គុយទាវមាន់ គុយទាវជ្រូក និងគុយទាវសាច់គោទឹកស៊ុបខ្មៅ ដែលជារូបមន្តពិសេសសម្រាប់ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់រសជាតិមិនអាចបំភ្លេចបាន

អ្នកស្រី ប៊ុន សិរិចន្ថារឿយ បាន​ប្រាប់​ថា អ្នកស្រី​បាន​លក់​គុយទាវ​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​រ៉ាក់យ៉ង ដោយ​លក់​ ២​វេន​ក្នុង​មួយ​ថ្ងៃ ហើយ​វេនទី​១ គឺ​លក់​នៅ​ធនាគារ សយ ​​កាស៊ីកន សាខា​ចន្ថា​ឧត្តម បើកលក់តាំងពីព្រឹកដល់ម៉ោង៣រសៀល។ វេនទីពីរគឺលក់នៅចំណុចដែលនៅទល់មុខហាង Taweesaeng Kasetsart ផ្សារទំនើបរ៉ាយ៉ង នៅលើផ្លូវ Sukhumvit បើកលក់ចាប់ពីម៉ោង ៦ល្ងាច ដល់ ១យប់។ ទាំងពីរវេននេះ គឺ លក់ដាច់ណាស់ អត់មានពេលសម្រាកទាល់តែសោះ។

លោកស្រីបានបន្តថា ខំធ្វើការមក ២០ឆ្នាំ ហត់នឿយពេញមួយគ្រួសារ កូនក៏បានអង្វរអោយខ្ញុំសម្រាកខ្លះ ដោយពេលនេះខ្ញុំចង់ប្តូរមកលក់តែមួយកន្លែងនៅពេលថ្ងៃ។ ដូច្នេះ​ហើយ​បាន​សម្រេច​ចិត្ត​ដាក់ប្រកាស​សេងហាង ទាំងដែលក្នុងចិត្តស្តាយ ព្រោះ​ចំណូល​នៃ​ចំណុច​នេះ​មិន​តិច​ទេ លក់បានរាប់ម៉ឺនបាតក្នុងមួយថ្ងៃ បន្ទាប់ពីសរសេរស្លាក អតិថិជនមានការភ័ន្តច្រឡំនៅពេលពួកគេឃើញវា ព្រោះ​លក់​ដាច់ មិនគួរឈប់លក់ទេ ហើយ​បាន​ស្នើ​ឱ្យ​លក់​បន្ត។ អ្នកស្រីក៏បានបកស្រាយជូនដំណឹងដល់អតិថិជននោះថា អ្នកស្រីចង់គេងសម្រាកខ្លះព្រោះកន្លងមកហត់ពេក មិនមានពេលបានសម្រាកទាល់តែសោះ។ លុះអតិថិជនដែលមកអង្គុយញ៉ាំគុយទាវនៅឯហាង ពេល​ឃើញ​ស្លាកសេងហាង​ក៏​សួរ​ព័ត៌មាន​លម្អិតពីការសេងនេះ ដែរនឹងផ្តល់អោយអ្វីខ្លះ? អ្នកស្រីក៏បាន​ឆ្លើយ​ថា ហាង​ទាំង​មូល​ឲ្យ​ទាំង​ឧបករណ៍ ហើយមុខម្ហូបទាំងអស់មានតម្លៃ ១៥០,០០០បាត ឬជាង ៨,០០០ដុល្លាអាមេរិក។

អ្នកស្រីបានបន្តថា មានអ្នកខលទាក់ទងមកសួរច្រើន ព្រោះពួកគេដឹងច្បាស់ថា ប្រសិនបើមកលក់បន្តពីយើង ពិតជាលក់ដាច់ ប៉ុន្តែក៏ត្រូវមានទាំងកម្លាំងកាយ និងទឹកលុយ ទើបអាចសេងបន្តពីហាងបានទាំងមូលរួមជាមួយនឹងរូបមន្ត ប៉ុន្តែក៏មានអ្នកខ្លះមានប្រាក់ប៉ុន្តែ មិនមានកម្លាំងកាយ ខ្វះកម្លាំងដែលជួយពេលបើកលក់ អ្នកខ្លះវិញ មានទាំងកម្លាំងកាយចិត្តត្រៀមរួចរាល់ក្នុងការលក់ប៉ុន្តែខ្វះទ្រព្យទៅវិញ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: