អន្តរជាតិ

រុស្ស៊ី​ដាក់​បម្រាមហាម​ចូលប្រទេសរបស់ខ្លួន លើ​សមាជិក​សភា​ជប៉ុនចំនួន ​៣៨៤ នាក់

BY
autoadmin
July 16, 2022

រុស្ស៊ី​បាន​ហាម​សមាជិក​សភា​ជប៉ុនចំនួន ​៣៨៤​នាក់ ​មិន​ឱ្យចូល​ក្នុង​ប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានបញ្ចូលសមាជិកសភាជាន់ទាបរបស់ជប៉ុនក្នុងបញ្ជីខ្មៅ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ មកលើសមាជិកសភារុស្ស៊ីដែលបានដាក់កាលពីខែមេសាកន្លងទៅ។

ក្រសួងបានចោទប្រកាន់សមាជិកសភាជប៉ុនទាំងនោះថា បានប្រកាន់ជំហរអមិត្តចំពោះរុស្ស៊ី ហើយជាពិសេសការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែឧសភា រុស្ស៊ីបានហាមប្រាមការចូលជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: