អន្តរជាតិ

សាលាបឋមសិក្សាមួយនៅខេត្តក្វាងស៊ីរបស់ចិន បាន​ដាក់បញ្ចូលរបាំ​គោះឬស្សីចូលក្នុងកម្មវិធីសិក្សា ម៉ោងកីឡារបស់ខ្លួន

BY
autoadmin
July 18, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សាលាបឋមសិក្សាមួយ នៅក្នុងខេត្តក្វាងស៊ី របស់ប្រទេសចិន បានដាក់បញ្ចូលរបាំគោះឬស្សី ចូលទៅក្នុងម៉ោងអប់រំកាយរបស់ខ្លួន (កីឡា) ដើម្បីឱ្យកុមារតូចៗមានសុខភាពល្អ និងអាចថែរក្សាទម្ងន់របស់ពួកគេមិនឱ្យលើសកម្រិត។

វាគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីធ្វើការរួមបញ្ចូលគ្នានូវរបាំប្រពៃណីមួយរបស់ចិន ជាមួយនឹងម៉ោងអប់រំកាយរបស់សិស្ស ខណៈក៏បង្កើនភាពសប្បាយរីករាយឱ្យសិស្សផងដែរ។ ខាងក្រោមនេះគឺជាវីដេអូមួយ ដែលបង្ហាញពីការលេងរបាំគោះឬស្សីរបស់សិស្ស និងគ្រូ នៅម៉ោកសម្រាករបស់ពួកគេ៖

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: