អន្តរជាតិ

ហាងលក់ត្រីចិញ្ចឹមមួយកន្លែងនៅផ្សារ Chatuchak ប្រទេសថៃ ជួលស្រីស្អាតមកអង្គុយត្រាំទឹកលេង ដើម្បីទាក់ទាញភ្នែកអតិថិជន (មានវីដេអូ)

BY
autoadmin
July 21, 2022

ហាងលក់ត្រីចិញ្ចឹមមួយកន្លែងនៅផ្សារ Chatuchak ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ កំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ជាមួយនឹងទីផ្សារដ៏ប្លែកពីគេរបស់ខ្លួន ដោយមិនមែនការតាំងត្រីជល់ ឬត្រីក្រឹមចម្រុះពណ៌នៅក្នុងអាងនោះទេ ប៉ុន្តែដោយការជួលតារាបង្ហាញម៉ូតស្លៀកពាក់សិចស៊ី ឱ្យអង្គុយនៅក្នុងអាងចិញ្ចឹមត្រីនោះតែម្ដង នេះបើតាមការចុះផ្សាយដោយ Coconuts Bangkok

ខណៈទីក្រុងបាងកកត្រូវបានជាប់គាំងដោយទឹកជំនន់កាលពីយប់មិញ មានមនុស្សមួយចំនួនបានជាប់ភ្នែកជាមួយនឹងវីដេអូមួយ ដែលថតចេញពីហាងលក់ត្រី ArowanaMall ដែលបង្ហាញពីស្ត្រីស្លៀកប៊ីគីនីចំនួន ២នាក់ កំពុងអង្គុយលុតជង្គង់នៅក្នុងអាងចិញ្ចឹមត្រីរបស់ហាង។ ខាងក្រោមនេះគឺជាវីដេអូ ដែលត្រូវបានថតដោយអ្នកដើរកាត់ទីនោះ ជាមួយនឹង caption «ត្រីនៅហាងនេះស្អាតៗណាស់» ៖

អត្ថបទ៖ លីដា
ប្រភព៖ Coconuts Bangkok

Share This Post: