ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសថៃដកហូតបារីអេឡិចត្រូនិចជាច្រើនពីភ្ញៀវទេសចរណ៍ផ្សេងៗចូលប្រទេសខ្លួន ក្នុងនោះក៏មានអ្នកទេសចរកម្ពុជាយើងផងដែរ

    BY autoadmin July 27, 2022
    ប៉ូលីសថៃដកហូតបារីអេឡិចត្រូនិចជាច្រើនពីភ្ញៀវទេសចរណ៍ផ្សេងៗចូលប្រទេសខ្លួន ក្នុងនោះក៏មានអ្នកទេសចរកម្ពុជាយើងផងដែរ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅកងវរសេនាធំលេខ ១៣០២ កងវរសេនាធំត្រួតពិនិត្យលេខ ១៣ ផ្លូវលេខ ១៣០២ ច្រកព្រំដែន Khlong Luek ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក Ronong Sengmi មេបញ្ជាការកងវរសេនាធំ លេខ១៣ និងលោកវរសេនីយ៍ទោ Thaworn Boonpeng មេបញ្ជាការកងអនុសេនាធំលេខ១៣០២ រួមនឹងនាយកដ្ឋានពន្ធដារប្រចាំតំបន់ស្រះកែវ មន្ត្រីគយ អារញ្ញប្រាថេត មន្ត្រីនគរបាលទេសចរណ៍ និង មន្ត្រីស៊ើបអង្កេតខេត្តស្រះកែវ បាននាំយកវត្ថុដែលរឹបអូសបានពីអ្នកទេសចរផ្សេងៗ ក៏ដូចជាពីភ្ញៀវទេសចរខ្មែរ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនពីប៉ោយប៉ែត ចូលទៅកាន់ប្រទេសថៃ។

    ដោយការដកហូតបានមកពីភ្ញៀវ​ទេសចរ​ថៃ ជនបរទេសផ្សេងៗ ក៏ដូចជាជនជាតិខ្មែរ ដែលលួចលាក់នាំចូលលើស​ពី​ការ​កំណត់​របស់​ច្បាប់ថៃ មានដូចជា បារីម៉ាកបរទេសដែលគេចពន្ធ ចំនួន ១៧ យីហោ(ម៉ាក) កប្បាស ៦៣ ដុំ និង ៤៦ កញ្ចប់ និងថ្នាំជក់ ឬបារីអេឡិចត្រូនិចចំនួន ១៧៩ ដើម ទឹកថ្នាំសម្រាប់បញ្ចូលបារីអេឡិចត្រូនិច ចំនួន ៣៦ ឈុត និងឧបករណ៍អេឡិចត្រូនិកចំនួន ៥១ ឈុតទៀត ដែលត្រូវបានហាមឃាត់មិនឱ្យនាំចូលក្នុងប្រទេសក្រោមច្បាប់គយថៃ។ បច្ចុប្បន្ន លោក Praphan Chanthaisri បានបញ្ជូនក្រុមមន្ត្រីគយ មកធ្វើការពិនិត្យវត្ថុដែលរឹបអូសបាន ​​ដើម្បីនាំយកទៅ​ដុត​បំផ្លាញ​បន្ត៕


    អត្ថបទ៖ Bee
    ប្រភព៖ Khaosod

    Share This Post: