អន្តរជាតិ

ព្រឹកនេះ ហ្វីលីពីន​បាន​រង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១ រ៉ិចទ័រ ប៉ុន្តែមិនមានសញ្ញាពីរលកយក្សស៊ូណាមិនោះទេ

BY
autoadmin
July 27, 2022

មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន​បាន​រង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១ រ៉ិចទ័រ ដែលបានកត់ត្រានៅជិតកោះ Luzon ក្នុងជម្រៅ ៤០ គីឡូម៉ែត្រ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ៤៥ គីឡូម៉ែត្រ ទៅភាគខាងកើតនៃទីក្រុង Vigan ដែលជាទីក្រុងមានប្រជាជនចំនួន ៦០,០០០ នាក់ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃទឹកដី Luzon ។ យ៉ាងណា វាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនេះទេ។

គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយការរញ្ជួយដី ឬគ្រោះធម្មជាតិផ្សេងៗទៀត ដោយសារតែទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំង ដែលវាលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: