អន្តរជាតិ

ប្រទេសចិនបាញ់​បង្ហោះ​​រ៉ុក្កែត Lijian-1 បានដោយជោគជ័យ ដោយនាំយកផ្កាយរណបចំនួន ៦ ចូលទៅក្នុងគន្លងគោចរ

BY
autoadmin
July 27, 2022

ប្រទេសចិន​បាន​បាញ់​បង្ហោះ​​រ៉ុក្កែត Lijian-1 បានដោយជោគជ័យ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅម៉ោង ១២ និង ១២នាទី ថ្ងៃត្រង់ (ម៉ោងនៅចិន) ជាមួយនឹងការបញ្ជូនផ្កាយរណបវិទ្យាសាស្ត្រពិសោធន៍ចំនួន ៦ ចូលទៅក្នុងគន្លងគោចរ ដែលបានកំណត់ទុកជាមុន។

Lijian-1 ត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) ហើយវាត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។ ផ្កាយរណប ៦ នឹងផ្តោតលើការផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងការពិសោធន៍លើបច្ចេកវិជ្ជាអវកាសថ្មីៗ, រុករកដង់ស៊ីតេបរិយាកាសក្នុងគន្លង, ការចែកចាយកង់ទិចក្នុងគន្លងទាប និងការធ្វើតេស្តការផ្គុំអេឡិចត្រូម៉ាញ៉េទិច៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: