ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនឥណ្ឌាបានជួបជជែកជាមួយក្រុមហ៊ុនអាមេរិក ដោយសង្ឃឹមថា នឹងរួមដៃគ្នាបង្កើតវ៉ាក់សាំងជំងឺអុតស្វា

    BY autoadmin July 29, 2022
    ក្រុមហ៊ុនឥណ្ឌាបានជួបជជែកជាមួយក្រុមហ៊ុនអាមេរិក ដោយសង្ឃឹមថា នឹងរួមដៃគ្នាបង្កើតវ៉ាក់សាំងជំងឺអុតស្វា

    យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា មហាសេដ្ឋីឥណ្ឌាម្នាក់គឺលោក Adar Punawala អាយុ 41 ឆ្នាំនិងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនវ៉ាក់សាំងដែលមានឈ្មោះថា Serum Institute of India Ltd. បានប្រាប់ទីភ្នាក់ងារព័ត៌មាន NDTV ពីប្រទេសឥណ្ឌាថា លោកកំពុងពិភាក្សាជាមួយក្រុមហ៊ុន Novavax, Inc. ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នៅក្នុងការអភិវឌ្ឍន៍នាពេលខាងមុខនៃវ៉ាក់សាំងប្រភេទ NRNA សម្រាប់ការបង្ការជំងឺអុតស្វានាពេលឆាប់ៗនេះ។

    គួរបញ្ជាក់អោយដឹងផងដែរថា៖ ចំពោះកិច្ជជួបចរចារនេះបានធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន សម្រាប់សុខភាពសាធារណៈជាសាកលកាលពីថ្ងៃសៅរ៍ (២៣ កក្កដា) បន្ទាប់ពីមានករណីជាង ១៦,០០០ ករណីនៃមេរោគអុតស្វាត្រូវបានរាយការណ៍មកពីប្រទេសចំនួន ៧៥ និងមនុស្ស ៥ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ចំណែក លោក Punawala ក៏​បាន​និយាយ​ដែរ​ថា ប្រសិន​បើ​ការ​រាតត្បាត​នៃជំងឺ​អុត
    ​ស្វា​មានលក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ នឹងត្រូវប្រើវ៉ាក់សាំងជំងឺអុតស្វាជាមុនសិន។ ដែលក្រុមហ៊ុនបានវិនិយោគលើវ៉ាក់សាំងការពារជំងឺអុតស្វាចំនួនរាប់លានដូស រួចទៅហើយពីក្រុមហ៊ុន Bavarian Nordin ក្នុងប្រទេសដាណឺម៉ាក៕

    អត្ថបទ៖ Bee
    ប្រភព៖ ndtv

    Share This Post: