ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Joe Biden បង្ហើបថា ប្រធានាធិបតីអាមេរិក បាន​ធ្វើ​តេស្ដ​អវិជ្ជមាន​កូវីដហើយ

    BY autoadmin July 30, 2022
    វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Joe Biden បង្ហើបថា ប្រធានាធិបតីអាមេរិក បាន​ធ្វើ​តេស្ដ​អវិជ្ជមាន​កូវីដហើយ

    យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា គ្រូពេទ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Kevin O’Connor បាននិយាយកាលពីថ្ងៃពុធទី ២៧ ខែកក្កដា ថាលោក Biden បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 ហើយក៏កំពុងតែបញ្ចប់វិធានការដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង ដែលបានដំណើរការអស់រយៈពេលជាង ៥ ថ្ងៃ។ លោកវេជ្ជបណ្ឌិត O’Connor បាននិយាយនៅក្នុងអនុស្សរណៈមួយផ្ញើទៅកាន់អ្នកនាំពាក្យសេតវិមាន Karen Jean-Pierre ថា៖ លទ្ធផលតេស្តរបស់លោក Biden ត្រូវបានបញ្ជាក់ថាអវិជ្ជមាន បន្ទាប់ពីគាត់បានធ្វើតេស្តរហ័សពីរដងកាលពីថ្ងៃអង្គារ និងមួយទៀតនៅព្រឹកថ្ងៃពុធ ហើយលទ្ធផល​ទាំង​អស់​នោះ​ចេញ​មក​អវិជ្ជមាន​។​

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​នឹង​ត្រូវ​ពាក់​ម៉ាស់​រយៈពេល ១០ ថ្ងៃ​ទៀត​ហើយ​បង្កើន​ការ​ធ្វើ​តេស្ត ដើម្បីមិនឱ្យមេរោគត្រឡប់មកជាថ្មី។ លោក​វេជ្ជបណ្ឌិត O’Connor បញ្ជាក់​បន្តទៀតថា៖ មូលហេតុនៃការធ្វើតេស្តនេះត្រូវបានបន្ថែមដោយសារតែលោក Biden ត្រូវបានព្យាបាលដោយថ្នាំប្រឆាំងមេរោគ Paxlovid ជាមួយនឹងឱកាសតិចតួចដែលអ្នកប្រើប្រាស់នឹង ‘rebound’ ឬកើតឡើងវិញបន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន។

    ចំណែកមន្ត្រីសេតវិមានបានប្រាប់ CNN ថាលោក Biden ដែលមានអាយុ ៧៩ ឆ្នាំ គ្រោងនឹងមានការនិយាយនៅឯ Rose Garden នៅម៉ោង ១១:៣០ ដោយនិយាយអំពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ និងការជំរុញឱ្យប្រជាជនអាមេរិកទៅទទួល ការចាក់វ៉ាក់សាំងអោយគ្រប់ ២ដូស និងទទួលដូសជំរុញផងដែរ។
    គួរបញ្ជាក់អោយដឹងផងដែរថា៖ ប្រធានាធិបតីអាមេរិក បាន​ធ្វើ​តេស្ដ​វិជ្ជមានជំងឺ​កូវីដ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​កក្កដា និងអាការៈ
    បន្តិចបន្តួចដូចជា៖ ហៀរសំបោរ ហត់នឿយ សីតុណ្ហភាពរាងកាយខ្ពស់ និងការក្អក ដែលបានបង្ខំឱ្យគាត់នៅដាច់ដោយឡែក និងធ្វើការនៅក្នុងសេតវិមាន ហើយ​ទើប​តែ​ចាប់​ផ្តើម​មក​ហាត់​ប្រាណ​វិញ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់ពីមានអារម្មណ៍ថាប្រសើរឡើង៕

    អត្ថបទ៖Bee
    ប្រភព៖ CNN

    Share This Post: