លោក Volodymyr Zelenskyy បានទៅទស្សនាកំពង់ផែសមុទ្រខ្មៅ មុនពេលចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ
- BY
- autoadmin
- July 30, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅទស្សនាកំពង់ផែសមុទ្រខ្មៅដ៏សំខាន់មួយ នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលជាកន្លែងដែលការនាំចេញគ្រាប់ធញ្ញជាតិត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។ ជម្រាបដែរថាថ្មីៗនេះ អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានចុះកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ធញ្ញជាតិផ្សេងទៀតឡើងវិញ។

មជ្ឈមណ្ឌលសម្របសម្រួលរួមមួយ បានបើកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីកាលពីថ្ងៃពុធ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ។ អ៊ុយក្រែននិយាយថា ឥឡូវនេះប្រតិបត្តិការបានបន្តឡើងវិញនៅ Odesa និងកំពង់ផែ ២ ផ្សេងទៀត។
លោក Zelenskyy បានមានប្រសាសន៍ថា៖«ខាងយើងបានត្រៀមខ្លួនរួចរាល់ហើយ»។ លោកបានបន្ថែមថា៖«យើងកំពុងរង់ចាំសញ្ញាពីអង្គការសហប្រជាជាតិ និងទួរគី ទើបយើងអាចចាប់ផ្តើមវាបាន»។ ឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតប្រចាំនៅអ៊ុយក្រែន ក៏បានអមដំណើរលោក Zelenskyy ទៅកាន់កំពង់ផែនោះ ដើម្បីសង្កេតមើលការអនុវត្តកិច្ចព្រមព្រៀងពីគ្រប់ភាគី៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg
- Share This Post:






