ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសបន្ដដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែទៀត

    BY autoadmin August 1, 2022
    រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសបន្ដដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែទៀត

    រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា បានប្រកាសបន្ដដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែទៀត រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយនិយាយថា ប្រទេសនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវិលទៅរកស្ថិរភាព និងរៀបចំខ្លួនសម្រាប់ការបោះឆ្នោត។ ប្រធានាធិបតីស្តីទីលោក Myint Swe បានអនុម័តសំណើរបស់ប្រមុខយោធាលោក Min Aung Hlaing សម្រាប់ការពន្យារពេលជាបន្ទាន់នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខក្នុងរដ្ឋធានីណៃពីដោ។

    រំលឹកដែរថា ភាពអាសន្នត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi។ នៅក្នុងខែមករាឆ្នាំនេះ លោក Min Aung Hlaing បានបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែ ហើយបានតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី។ កាលពីសប្តាហ៍មុន របបយោធាមួយនេះ បានប្រហារជីវិតសកម្មជនចំនួន ៤នាក់ ដែលជាការប្រហារជីវិតជាលើកដំបូងក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក និងបានសម្លាប់ជនស៊ីវិលជាង ២,១០០ នាក់ ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្ដើម នេះបើយោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ DW

    Share This Post: