អន្តរជាតិ

អាមេរិក​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូវីដរូបមន្តថ្មី​ ដើម្បី​ប្រឆាំងនឹងមេរោគអូមីក្រុង នៅ​ខែ​កញ្ញា​ខាងមុខនេះ

BY
autoadmin
August 2, 2022

យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នាពេលកន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងរៀបចំវ៉ាក់សាំងការពារថ្មីសម្រាប់មនុស្សទាំងអស់នៅក្នុងខែកញ្ញា ដោយរំពឹងថា នឹងអាចការពារពី COVID-19 ទប់ទល់នឹងមេរោគបំប្លែងថ្មីប្រភេទ omicron បានល្អជាងវ៉ាក់សាំងដើម ដោយសារតែក្រុមហ៊ុន Pfizer និង Moderna បានសន្យាថាពួកគេនឹងអាចផ្គត់ផ្គង់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងរូបមន្តថ្មី នៅដើមរដូវស្លឹកឈើជ្រុះ។

នេះ​បើ​តាម​ក្រសួង​សុខាភិបាល និង​សេវា​មនុស្ស​របស់​សហរដ្ឋ​អាមេរិក (HHS) បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី ២៩ ខែ​កក្កដា កន្លងទៅថា ក្រសួង​សុខាភិបាល​បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ចំនួម ៦៦ លានដូសពី Moderna បន្ថែមលើ ១០៥ លានដូសនៃវ៉ាក់សាំងដែលបានបញ្ជាទិញពីមុនរបស់ Pfizer ។

ចំណែកអ្នកនាំពាក្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា FDA បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីធានាថា វ៉ាក់សាំង COVID-19 រូបមន្ត​ថ្មី​នឹង​មានគ្រប់គ្រាន់​នារដូវស្លឹកឈើជ្រុះឆ្នាំនេះ ដើម្បីរក្សាតម្រូវការសុខភាពសាធារណៈ ដោយពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង រដ្ឋបាលចំណីអាហារ និងឱសថ នឹងចាត់វិធានការយ៉ាងរហ័ស ដើម្បីផ្ទៀងផ្ទាត់ការចែកចាយវ៉ាក់សាំង COVID-19៕


អត្ថបទ៖ Bee
ប្រភព៖ CNN

Share This Post: