លាក់សាកសពកូនខ្លួនឯង ៥ឆ្នាំ ទើបរាយការណ៍ប្រាប់ប៉ូលិស ហើយមូលហេតុវិញគឺហួសចិត្តតែម្តង
ម្តាយអាយុ៤៩ឆ្នាំ មកពីក្រុងតូក្យូម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានចូលសារភាពដោយខ្លួនឯងថា គាត់បានទុកសាកសពទារកទើបនឹងកើតនៅក្នុងទូដែកចាក់សោមួយ នៅជិតស្ថានីយ៍យូហ្គូស៊ុដាឌីក្នុងសង្កាត់តាតូ។ យោងតាមសារព័ត៌មានជប៉ុន Kyodo News បានឱ្យដឹងថា សាកសពទារកដែលរុំនឹងថង់ប្លាស្ទិចនៅក្នុងឡាំងដាក់ឥវ៉ាន់ត្រូវបានរកឃើញដោយប៉ូលីសកាលពីថ្ងៃចន្ទ។ សាកសពទារកត្រូវបានឱ្យដឹងមកថា បានស្លាប់ពេលកំពុងប្រសូត ទើស្ត្រីជាម្តាយរក្សាទុកវានៅក្នុងទូដែករហូតមកបែបនេះ។
អាជ្ញាធរបានឃាត់ខ្លួនភ្លាមៗទៅកាន់ស្ត្រីដែលជាម្តាយឈ្មោះ Emiri Suzaki ដែលគាត់បានចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសមួយនៅសង្កាត់អ័រ៉ាកាវ៉ា និងបានប្រាប់ដល់មន្ត្រីប៉ូលីសថា គាត់បានទុកសាកសពទារកដែលជាកូននៅក្នុងទូមួយ បន្ទាប់ពីនាងបានសម្រាលវាកាលពី ៤ ឬ ៥ឆ្នាំមុន។ ស្ត្រីជាម្តាយត្រូវបានគេរាយការណ៍ថា បានទុកសាកសពនៅក្នុងធុងមួយ ដាក់ចូលទៅក្នុងទូដែកនេះ ហើយគាត់មានបំណងបង់ថ្លៃជួលផ្ទះដែលដាក់ទូដែកនេះ មុននឹងបញ្ជូនសាកសព ទៅកន្លែងផ្សេង។ មូលហេតុដែលស្ត្រីជាម្តាយធ្វើបែបនេះគឺ ក្រោយសម្រាលកូនដែលមិនមានជីវិតនេះរួច ស្ត្រីជាម្តាយមានការភ័យស្លន់ស្លោ ដោយរូបគាត់មិនអាចបង្កើតកូនឱ្យនៅរស់ដូចគេផ្សេង ទើបសម្រេចចិត្តលាក់សាកសពកូនខ្លួនឯងបែបនេះ។ យ៉ាងណាមិញពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់ ហើយពួកគេជឿជាក់ថាសាកសពទារកនេះត្រូវបានស្ត្រីជាម្តាយទុកក្នុងទូដែកនេះ ក្រោយស្លាប់បន្ទាប់ពីប្រសូត។

អត្ថបទ៖ លីដា
ប្រភព៖ butwalpage