អ៊ុយក្រែនស្នើឱ្យអង្គការសហប្រជាជាតិ (UN) ស៊ើបអង្កេតការវាយប្រហារពន្ធនាគារ ដែលបានបណ្តាលឲ្យអ្នកទោសជាង៥០នាក់បាត់បង់ជីវិត
- BY
- autoadmin
- July 31, 2022
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថ្ងៃទី ៣០ កក្កដាថា អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសមាគមកាកបាទក្រហម បានទទួលការអនុញ្ញាតឱ្យស៊ើបអង្កេតទៅលើការស្លាប់របស់អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើពន្ធនាគារឬមជ្ឈមណ្ឌលឃុំឃាំងអ៊ុយក្រែនក្នុងទីក្រុង Olenifka ដែលត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ី។

ខណៈនេះដែរសមាគមកាកបាទក្រហមបានចេញសេចក្តីថ្លែងការណ៍ថា៖ សមាគមកាកបាទក្រហមកំពុងព្យាយាមរកផ្លូវចូលទៅក្នុងគុកនៅ Olenifka ដើម្បីជួយ ឬជម្លៀសអ្នករបួស នាពេលនេះដែរ ទាំងរុស្ស៊ី និងអ៊ុយក្រែនឥលូវត្រូវបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើគុកនៅ Olenifka កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ រុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានបាញ់កាំភ្លើងធំនៅមជ្ឈមណ្ឌលឃុំឃាំង បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ៤០ នាក់។ ក្រោយមក រុស្ស៊ីក៏បានបញ្ចេញវីដេអូដែលបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៃគុកបន្ទាប់ពីការវាយប្រហារ ដោយ គ្រែបានប្រែទៅជាកម្ទេចថ្ម ហើយមានអ្នកទោសសង្គ្រាមដែលបានស្លាប់ក្នុងភ្លើងឆេះនេះផងដែរ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ចំពោះមូលហេតុពិតប្រាកដដែលបានកើតឡើងនៅមន្ទីរឃុំឃាំង POW នៅមិនទាន់ដឹងនៅពេលនេះទេ។ ចំណែកទាហានអ៊ុយក្រែននៅទីក្រុង Olenifka ដែលក្រុមផ្តាច់ខ្លួននៃសាធារណរដ្ឋប្រជាមានិត Donetsk គាំទ្រដោយរុស្ស៊ី កំពុងតែជាអ្នកគ្រប់គ្រងឬកាន់កាប់។ ចំណែកអ៊ុយក្រែនវិញអះអាងថា មជ្ឈមណ្ឌលឃុំឃាំងយោធាអ៊ុយក្រែនជាគោលដៅរបស់រុស្ស៊ីក្នុងការវាយប្រហារ ដោយបានព្យាយាមបំផ្លាញភស្តុតាងនៃការធ្វើទារុណកម្ម និងការសម្លាប់អ្នកទោសសង្គ្រាម ខណៈដែលប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែនបានពណ៌នាឧបទ្ទវហេតុនេះថាជា “ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដោយចេតនា” ៕



អត្ថបទ៖ Bee
ប្រភព៖bbc
- Share This Post:






