ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលំអណ្តូងរ៉ែមាស ស្លាប់៣ របួសធ្ងន់៣ និងជាប់គាំង១០នាក់ ក្នុងប្រទេសស៊ូដង់

    BY autoadmin December 8, 2018
    រលំអណ្តូងរ៉ែមាស ស្លាប់៣ របួសធ្ងន់៣ និងជាប់គាំង១០នាក់ ក្នុងប្រទេសស៊ូដង់

    ក្រុមហ៊ុនធនធានរ៉ែស៊ូដង់ខាងត្បូង (SMRC) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កម្មករអណ្ដូង ៣នាក់បានស្លាប់ ៣នាក់រងរបួស និង១០នាក់ផ្សេងទៀតត្រូវជាប់នៅក្រោមដី បន្ទាប់ពីអណ្តូងរ៉ែមាសដែលពួកគេកំពុងធ្វើការបានដួលរលំ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅ Qabqaba ដែលជាតំបន់រុករករ៉ែមាសដ៏សំខាន់នៅក្នុងរដ្ឋ។ យ៉ាងណាមិញការជីកយករ៉ែមាសគឺជាប្រភពចម្បងមួយនៃរូបិយប័ណ្ណ នៅក្នុងប្រទេសក្រីក្រ ហើយភាគច្រើនវាត្រូវបានធ្វើដោយវិធីសាស្រ្តបូរាណ ដែលជាញឹកញាប់គឺមានភាពគ្រោះថ្នាក់ខ្លាំងណាស់។ យោងតាមតួលេខជាផ្លូវការរបស់ស៊ូដង់បានឱ្យដឹងថាប្រទេសនេះបានផលិតមាសប្រហែល១០០តោន ក្នុងឆ្នាំ២០១៧ ។

    ក្រុមហ៊ុន SMRC ដែលគ្រប់គ្រងវិស័យរ៉ែរបស់ប្រទេសនេះបានថ្លែងថា ក្រុមជួយសង្គ្រោះកំពុងតែព្យាយាមជួយដល់ក្រុមកម្មកររ៉ែដែលជាប់គាំងទាំង ១០នាក់នោះ ក្រោយទទួលបានការរាយការណ៍ពីគ្រោះថ្នាក់នេះ។ ក្រុមហ៊ុន SMRC នេះបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនចំពោះសុវត្ថិភាពកម្មករទាំងអស់ក្នុងការរុករករ៉ែ ហើយបានជំរុញឱ្យកម្មកររុករករ៉ែនៅក្នុងប្រទេស គោរពតាមបទបញ្ជាសុវត្ថិភាពដើម្បីធានាសុវត្ថិភាពរបស់ពួកគេផ្ទាល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ saharab

    Share This Post: