កីឡា

ក្លឹបអ្នកមានបារាំង Paris Saint-Germain បានជួបជាមួយលោក Thibry ដែលជាឪពុករបស់អ្នកចាំទី Thibaut Courtois ដើម្បីពិភាក្សាអំពីការផ្ទេរអ្នកចាំទី​ Thibaut Courtois នៅក្នុងរដូវកាលក្រោយ

BY
Khmernote Media
March 2, 2018

ក្លឹបអ្នកមានបារាំង Paris Saint-Germain បានជួបជាមួយលោក Thibry ដែលជាឪពុករបស់អ្នកចាំទី Thibaut Courtois ដើម្បីពិភាក្សាអំពីការផ្ទេរអ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ក្លឹបអ្នកមានបារាំង Paris Saint-Germain កំពុងស្វែងរកអ្នកចាំទីដ៏ល្អម្នាក់ដើម្បីយកមកជួយក្លឹបនៅក្នុងរដូវកាលក្រោយ ខណៈដែលអ្នកចាំទី Alphonse Areola ត្រូវបានក្លឹបចាត់ទុកជាអ្នកចាំទីល្អមួយហើយសម្រាប់ក្លឹប PSG ប៉ុន្ដែ PSG ត្រូវការអ្នកចាំទីដែលមានសមត្ថភាពល្អជាងអ្នកចាំទី Alphonse Areola មួយកំរិតទៀត។ គោលដៅសំខាន់របស់ក្លឹប PSG ក្នុងរដូវកាលក្រោយនេះគឺអ្នកចាំទី Thibaut Courtois ខណៈដែលពេលនេះអ្នកតំណាងក្លឹប PSG កំពុងជួបពិភាក្សាជាមួយនឹងឪពុករបស់អ្នកចាំទី Courtois ទាក់ទងនឹងការផ្ទេរចេញពីក្លឹបតោខៀវ Chelsea នៅក្នុងរដូវកាលក្រោយ។

កុងត្រារបស់អ្នកចាំទី Thibaut Courtois ជាមួយនឹងក្លឹបតោខៀវ Chelsea នឹងបញ្ចប់នៅក្នុងឆ្នាំ 2019 ខាងមុខនេះ ហើយក្លឹបតោខៀវ Chelsea គ្រោងនឹងបន្ដកុងត្រាថ្មីជាមួយនឹងអ្នកចាំទីសញ្ជាតិប៊ែលហ្សិុករូបនេះដោយក្លឹបនឹងបន្ថែមប្រាក់ឈ្នួលពលកម្មទៅអោយ Courtois ដល់ទៅ 200,000ផោន ក្នុងមួយសប្ដាហ៍។ ប៉ុន្ដែមកដល់ពេលនេះអ្នកចាំទី Thibaut Courtois នៅមិនទាន់បន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea នៅឡើយទេ ខណៈដែលរូបគេកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ អ្នកចាំទី Thibaut Courtois ចង់វិលត្រលប់ទៅកាន់ទីក្រុង Madrid វិញដើម្បីជួបជុំកូនទាំងពីររបស់គេ។

បុត្រ

ប្រភព​​៖ Goal

Share This Post: