ជប៉ុនទាមទារឱ្យមានការដោះលែងអ្នកកាសែតរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានចាប់ខ្លួនគាត់នៅកំឡុងពេលគាត់បានចូលរួមក្នុងបាតុកម្មមួយ
- BY
- autoadmin
- August 1, 2022
រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ហើយភាគីប្រទេសជប៉ុនកំពុងអំពាវនាវឲ្យដោះលែងជាបន្ទាន់។ នាយករងខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ «ស្ថានទូតជប៉ុនកំពុងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងគាត់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្លួននឹងបន្តប្រមូលព័ត៌មាន និងស្នើសុំឱ្យមានការដោះលែងគាត់ឱ្យបានមុនកំណត់»។ លោក Kihara បានបន្ថែមថា បុរសជនជាតិម្នាក់នោះមានអាយុ ២០ឆ្នាំ ហើយគាត់ត្រូវបានគេចាប់ខ្លួន នៅពេលកំពុងចូលរួមក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា។

ប្រភពជាច្រើនបាននិយាយថា បុរសជនជាតិជប៉ុនម្នាក់នោះមានឈ្មោះថា Kubota Toru ធ្វើការជាអ្នកកាសែត ហើយគាត់បានចូលប្រទេសមីយ៉ាន់ម៉ានៅពាក់កណ្តាលខែកក្កដា ដើម្បីថតយកភាពយន្តឯកសារ។ ជម្រាបដែរថា កាលពីកំឡុងខែមេសា ឆ្នាំ២០២១ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក៏បានឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ទៀតផងដែរ។ អ្នកកាសែតម្នាក់នោះឈ្មោះថា Kitazumi Yuki ហើយគឫត់ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ គាត់ត្រូវបានដោះលែងប្រហែលមួយខែក្រោយមក បន្ទាប់ពីរដ្ឋាភិបាលជប៉ុនទាមទារឱ្យដោះលែងគាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






