អន្តរជាតិ

យោធាចិនប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធនៅក្នុងដែនទឹកចំនួន ៦ ទីតាំង ព័ទ្ធជុំវិញកោះតៃវ៉ាន់

BY
autoadmin
August 3, 2022

យោធាចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កំពុងធ្វើទស្សនកិច្ចនៅទីនោះ។ ភ្លាមៗបន្ទាប់ពីការមកដល់របស់លោកស្រី Pelosi បញ្ជាការភាគខាងកើត (Eastern Theater Command) របស់យោធាចិនបាននិយាយថា សមយុទ្ធនឹងធ្វើឡើងនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ក៏បានរាយការណ៍ផងដែរថា យោធារបស់ប្រទេសចិននឹងធ្វើសមយុទ្ធដ៏សំខាន់នៅលើសមុទ្រ និងនៅលើអាកាស នៅក្នុងទីតាំងចំនួន ៦ នៅជិតកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។ អាជ្ញាធរ​ចិន​កំពុង​អំពាវនាវ​ដល់​កប៉ាល់ ​និង​យន្តហោះ ​កុំ​ឱ្យ​ចូល​ទៅ​តំបន់​ដែល​បាន​កំណត់​សម្រាប់​សមយុទ្ធ ​ក្រោយ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុងស្រុក។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអង្គារដោយនិយាយថា សហរដ្ឋអាមេរិកបានផ្ញើសារខុសទៅកាន់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ហើយកំពុងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រ។

សមយុទ្ធរបស់យោធាចិនដែលត្រូវបានប្រកាស ទំនងជាមានទំហំធំជាងសមយុទ្ធនៅក្នុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ មិនត្រឹមតែជាការព្រមានដល់ពួកអបគមន៍សហរដ្ឋអាមេរិក និងតៃវ៉ាន់ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការហាត់សមសម្រាប់យោធាចិន ដើម្បីបង្រួបបង្រួមកោះឡើងវិញដោយកងកម្លាំងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Global Times

Share This Post: