ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាត់ដំបង បើកយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិក ជនសតិមិនគ្រប់ នៅតាមទីសាធារណ:នានា ក្នុងក្រុងបាត់ដំបង
BY Khmernote Media
August 3, 2022
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដាក់ចេញយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិក ជនសតិមិនគ្រប់ អ្នកញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។

ដោយទទួលផែនការពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង រួមកម្លាំងសហការដោយកម្លាំងអធិការនគរបាលក្រុងបាត់ដំបង កម្លាំងអាវុធហត្ថក្រុង និងកម្លាំងនៃរដ្ឋបាលមូលដ្ឋានសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ដើម្បីយកទៅដាក់តាមមណ្ឌលស្តានិតិសម្បទា និង ដើម្បីរួមចំណែកសណ្តាប់ធ្នាប់របៀបរៀបរយ តាមទីសាធារណៈនានា និងដើម្បីសោភ័ណភាពកាន់តែល្អប្រសើរ ៕






ប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង