ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំប្រហែសឲ្យសោះ! វីដេអូស្ដែងៗ ប្រុសស្រី២នាក់ជិះម៉ូតូមកចូលលួចទូរស័ព្ទគេឆៅៗដល់ក្នុងគ្លីនិកតែម្តង

    BY Khmernote Media August 3, 2022
    កុំប្រហែសឲ្យសោះ! វីដេអូស្ដែងៗ ប្រុសស្រី២នាក់ជិះម៉ូតូមកចូលលួចទូរស័ព្ទគេឆៅៗដល់ក្នុងគ្លីនិកតែម្តង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Bun Rang កាលពីម្សិលមិញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព នៅក្នុងគ្លីនិកមួយកន្លែងដែលបង្ហាញពីសកម្មភាពជនឆ្លៀតឱកាសប្រុស-ស្រី ២នាក់ បើកម៉ូតូអាសង់ Dream 018 មួយគ្រឿង ស្លាកលេខភ្នំពេញ 1GS-1641 បានឈប់នៅមុខគ្លីនិក ចូលទៅលួចទូរស័ព្ទ រួចរត់ចេញមកក្រៅ ត្រៀមឡើងម៉ូតូរត់គេច តែក៏ត្រូវបានអ្នកនៅក្នុងគ្លីនិក ចេញមកឃើញសកម្មភាពនោះទាន់ ក៏ចាប់ក្របួចប្រុស-ស្រី ២នាក់ រហូតបានទូរស័ព្ទមកវិញ និងបានស្គាល់អត្តញ្ញាណបុគ្គលពីររូបនេះ។ សកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម ចែករំលែកតៗគ្នាជាច្រើនផងដែរ។

    នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Bun Rang បានសរសេររៀបរាប់លើគណនីរបស់ខ្លួនយ៉ាងដូច្នេះថា៖ អ្នកមុខមាត់គ្រាន់បើដែលមកធ្វើចោរអីណាពួកចោរស្ទើរភ្លើងលួចអត់បានហើយខាតអស់ម៉ូតូ Dream 018 និង ទូរស័ព្ទ Vivo ទៀត។ មានវីដេអូ៖

    ប្រភព៖ Bun Rang

    Share This Post: