ទស្សនកិច្ចមិនដល់ ២៤ម៉ោងឡើយ លោកស្រី Nancy Pelosi បានឡើងយន្តហោះចាកចេញពីតៃវ៉ាន់បន្តដំណើរទៅប្រទេសផ្សេងទៀត
- BY
- autoadmin
- August 3, 2022
កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ជាមួយសមាជិកសភាបានឡើងយន្តហោះរបស់កងទ័ពអាកាសអាមេរិក ចេញដំណើរពីអាកាសយានដ្ឋាន Taipei Songshan ល្ងាចនេះ (ថ្ងៃទី៣ ខែសីហា) បានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដែលបានបង្កើនភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ នេះបើតាមការគ្រោងទុក លោកស្រី Pelosi និងសមាជិកសភាអាមេរិកប្រាំនាក់ផ្សេងទៀតនឹងបន្តដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់កូរ៉េខាងត្បូង ក្នុងឱកាសនៃទស្សនកិច្ចនៅអាស៊ី រួមទាំងសិង្ហបុរី ម៉ាឡេស៊ី និងជប៉ុន។

មុននេះដែរលោកស្រី Pelosi ធ្លាប់បានចោទប្រកាន់ចិន «កំពុងតែឈរបាំងផ្លូវ» នៃការចូលរួមរបស់តៃវ៉ាន់ក្នុងកិច្ចការអន្តរជាតិ លើសពីនេះទៀតដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះបីអាជ្ញាធរចិនបានព្រមានយ៉ាងម៉ឺងម៉ាត់យ៉ាងនេះក្តី វាបង្ហាញថា រដ្ឋាភិបាលអាមេរិកនឹងមិនបោះបង់ចោលកោះតៃវ៉ាន់ឡើយ។ ខណៈដែលចិនចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតៃវ៉ាន់ គឺជាមេដឹកនាំទី៣ ហើយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris ដែលនេះគឺជាការប្រមាថដ៏ធំចំពោះប្រទេសចិន ដោយសារតែតៃវ៉ាន់ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន៕


- Share This Post:






