អន្តរជាតិ

ប្រទេសជប៉ុនត្រូវជួបនឹងការផ្ទុះឡើងរលកថ្មីនៃជំងឺកូវីដ-១៩ ម្តងទៀត ជាមួយនឹងការឆ្លងថ្មីជាង ២សែននាក់

BY
autoadmin
August 7, 2022

ជប៉ុន៖ រយៈពេល២ថ្ងៃជាប់​គ្នា​ដែល​ចំនួន​សរុប​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​គេ​រាយការណ៍ ពាក់ព័ន្ធនឹងចំនួនករណីដែលបានបញ្ជាក់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានកើនលើស ២០០,០០០ នាក់ ដោយចំនួននៃការឆ្លងថ្មីកាលពីថ្ងៃពុធក៏បានបំបែកករណីខ្ពស់បំផុតមិនធ្លាប់មាន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សចំនួន ២៣៣,០០០ នាក់បានឆ្លងមេរោគ ហើយក៏មានអ្នកស្លាប់ដោយសារ COVID-19 ផងដែរ។ ចំនួនអ្នកឆ្លងកើនឡើងយ៉ាងឆាប់រហ័សដូចនេះ បានធ្វើឱ្យមានការព្រួយបារម្ភថា តើប្រព័ន្ធសុខាភិបាលនឹងអាចដោះស្រាយជាមួយនឹងចំនួនករណីដ៏ច្រើននៅក្នុងរលកទីប្រាំពីរនៃការផ្ទុះឡើងនៃ COVID-19 របស់ប្រទេសនេះឬយ៉ាងណា?

ទោះជាយ៉ាងណាក៏ដោយជនជាតិជប៉ុនបានចាប់ផ្តើមប្រុងប្រយ័ត្ន និងបាននាំគ្នាការពារខ្លួនអ្នកបន្ថែមទៀត បន្ទាប់ពីចំនួនអ្នកឆ្លងបានបន្តកើនឡើង ដោយការចាប់ផ្តើមពាក់ម៉ាសគ្រប់ពេល ទោះបីជាអាកាសធាតុក្តៅក៏ដោយ ដូចជានៅ Shibuya តំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញនៃទីក្រុងតូក្យូ ឃើញមានអ្នកថ្មើរជើងស្ទើរតែទាំងអស់ពាក់ម៉ាស ដោយពួកគេភាគច្រើនជឿថាការពាក់ម៉ាស់អាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។

ខណៈ​លោក​វេជ្ជបណ្ឌិត Ichi Kusumi អ្នក​ជំនាញ​ផ្នែក​ការពារ និង​គ្រប់គ្រង​ជំងឺ​បាន​និយាយ​ដូច្នេះថា «ប្រទេសជប៉ុនមានរលកថ្មីនៃការផ្ទុះឡើង បន្ថែមពីលើកត្តាផ្លាស់ប្តូរនៃវីរុស BA.5 ដែលបង្កើនល្បឿននៃការរីករាលដាលហើយ ការធ្វេសប្រហែស ឬខ្ចិលក្នុងការការពារខ្លួន ដែលបាន​ត្រឡប់​ទៅ​រកសកម្មភាពការប្រើប្រាស់ជីវិតបែប​ធម្មតា​វិញ​ ដែលជាហេតុនៅតែមានការផ្ទុះឡើង ហើយវាក៏ជាកត្តាសំខាន់មួយដែលបង្កើនចំនួនអ្នកឆ្លងផងដែរ លើសពីនេះទៅទៀតចំពោះការបើក​ចំហ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូលមក និងសកម្មភាពឃោសនាបោះឆ្នោត ជាមួយនឹងការមានអ្នកចូលរួមជាច្រើន ដែលទាំងអស់នេះគឺអំណោយផលដល់ការរីករាលដាលនៃមេរោគបានល្អណាស់ ហើយស្ថានភាព​បច្ចុប្បន្ន​នេះក៏បាននាំអោយកើតជាសំណួរដល់រដ្ឋាភិបាលថា​ ​តើ​រដ្ឋាភិបាល​ជប៉ុន​អាច​ទប់ទល់​បាន​កម្រិតណា៕


អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: