ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានសភាអាមេរិក Nancy Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងតូក្យូនៅព្រឹកនេះ

    BY autoadmin August 5, 2022
    ប្រធានសភាអាមេរិក Nancy Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងតូក្យូនៅព្រឹកនេះ

    ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ក្នុងការចុះចតចុងក្រោយនៃដំណើរដ៏ចម្រូងចម្រាសរបស់គាត់ទៅកាន់អាស៊ី។ លោកស្រី Pelosi បានជួបពិភាក្សាជាមួយលោក Kishida Fumio នៅព្រឹកថ្ងៃសុក្រនេះ ហើយពួកគេបានផ្តោតលើភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក។ លោកស្រី Pelosi និងលោក Kishida ក៏បានថតរូបជុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

    អ្នកទាំង ២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពជាមួយតៃវ៉ាន់ រួមជាមួយនឹងសមត្ថភាពទប់ស្កាត់រួមគ្នា និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរបៀបវារៈរបស់ពួកគេផងដែរ។ លោកស្រី Pelosi បានក្លាយជាប្រធានសភាអាមេរិកដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ លោកស្រីបានជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កាលពីថ្ងៃពុធ ហើយដំណើរ​ទស្សនកិច្ច​នោះបាន​បញ្ឆេះ​កំហឹង​ដល់ប្រទេសចិនយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: