អន្តរជាតិ

ភ្លើងឆេះ Pub ដ៏ល្បីមួយនៅប្រទេសថៃ ភ្ញៀវនាំគ្នារត់ចេញយ៉ាងប្រសាចចែកជើងគ្នា បណ្តាលឲ្យមនុស្ស១៣នាក់បាត់បង់ជីវិត និង៤០នាក់រងរបួស (មានវីដេអូ)

BY
autoadmin
August 5, 2022

យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អា​ធ្រា​ត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណី​អគ្គិភ័យ​ឆាបឆេះ​ Pub ​ដ៏​ល្បី​មួយឈ្មោះ ​ MOUNTAIN B ​ក្នុង​ក្រុង​សត្យា​ហ៊ីប ស្ថិតលើ​ផ្លូវ​សុខុមវីតបាងណា ភូមិ​បាង​ណា​ត្រាត ភូមិ​៧ ឃុំ ​ផ្លូ​តា​ហ្លួង ស្រុក​សា​តា​ហ៊ីប ខេត្ត​ឈុន​បុរី ប្រទេសថៃ។

នៅក្នុងក្លឹបកម្សាន្តនោះមានភ្ញៀវចូលរាំលេង ផឹកស៊ីកម្សាន្តប្រមាណ១០០នាក់ ហើយក្រោយមកភ្លើងបានចាប់ផ្តើមឆេះនៅជុំវិញដំបូល និងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញតំបន់ក្លឹប ដោយសារតែដំបូលត្រូវបានបាញ់ដោយស្នោសម្រាប់ការស្រូបសំឡេង ជាមូលហេតុនាំអោយភ្លើងងាយនឹងឆាបឆេះ រួមជាមួយនឹងច្រកចេញ ដែលមានតែទ្វារខាងមុខមួយប៉ុណ្ណោះ ជាហេតុនាំអោយភ្លើងកាន់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆក់យកជីវិតភ្ញៀវដែលចូលកម្សាន្តចំនួន ១៣​នាក់​ និងប្រមាណ ៤០នាក់ទៀតរងរបួស។

យោងតាម​ការ​សាកសួរ លោក Jiraphat Thurapan អាយុ ៥១ ឆ្នាំ ដែលជា​ជនរងគ្រោះ​ម្នាក់​បាន​រៀបរាប់ថា មុន​ពេល​កើតហេតុ គឺ​ពេល​កំពុង​តែចាក់​ភ្លេង ខណៈ​​ភ្ញៀវកំពុង​រាំ​យ៉ាង​រំភើយ ឯភ្លើង​បាន​ឆាបឆេះ​ពី​ពិដានមក ក្រោយមានការផ្ទុះបានកើតឡើងជាច្រើនដងជាប់ៗគ្នា ចំណែកការផ្ទុះនេះដែរបានឆក់យកជីវិតមនុស្សជាច្រើននាក់ ហើយ​ភ្លើង​ដ៏​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ទៅលើរាង្គកាយភ្ញៀវដែលមកកម្រាន្តនាពេលនោះ ហើយក៏មានភ្ញៀវខ្លះទៀតបាន​ព្យាយាម​រត់ចេញមកខាងក្រៅបានសម្រេច ហើយក៏រត់ចេញពីការឆាប់ឆេះនេះដែរក៏បានបណ្តាល​ឲ្យ​មានអ្នករបួស​ជាច្រើន​នាក់​ផងដែរ។

យោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ពេលនេះមន្ត្រីកោសល្យវិច្ច័យ និងក្រុមជួយសង្គ្រោះ កំពុងឈូសឆាយតំបន់នោះ ដោយហាមមិនអោយបុគ្គលណាម្នាក់នៅជិតអាគារនេះឡើយ ដោយសារតែអាគារនេះកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកការសន្និដ្ឋាន​ជំហាន​ដំបូងបានលើកឡើង​ថា ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពីលើ​ពិដាន​ មុន​ពេល​រាល​ដាល​រហូត​ដល់​មាន​ភ្លើង​ឆាបឆេះ​និង​ការផ្ទុះបានកើតឡើង៕

អត្ថបទ៖ Bee
ប្រភព៖thairath
រូបភាព៖ Thai Press

Share This Post: