អន្តរជាតិ
ចាប់ខ្លួនបាតុករគាំទ្រពួកអន្តោប្រវេសន៍ CARAVAN ៣២នាក់ ក្រោយព្យាយាមចូលទៅព្រំដែនឆ្នេរសមុទ្រប៉ាស៊ិហ្វិក
BY autoadmin
December 11, 2018
មន្ត្រីល្បាតព្រំដែនសហរដ្ឋអាមេរិកបានធ្វើការចាប់ខ្លួនមនុស្ស ៣២នាក់ របស់ក្រុម Quaker នៅឯព្រំដែនរដ្ឋ San Diego – Tijuana ( អាមេរិក – ម៉ិចស៊ីកូ ) ។ បើយ៉ោងតាមអ្នកថតរូបម្នាក់របស់សារព័ត៌មាន The Associated Press បានឱ្យដឹងថា មនុស្សជាច្រើននាក់ត្រូវបានគេចាប់ដាក់ខ្នោះ បន្ទាប់ពីពួកមន្ត្រីបានព្យាយាមមិនឱ្យពួកគេឆ្លងកាត់របងព្រំដែនឆ្នេរសមុទ្រប៉ាស៊ិហ្វិក ដែលទីនោះគឺជា «តំបន់សមយុទ្ធយោធា» ។ មូលហេតុឈានដល់ការចាប់ខ្លួននេះគឺមិនទាន់មានរបាយការណ៍ណាប្រាប់ពីមូលហេតុជាក់លាក់នោះទេ ប៉ុន្តែក្រុម Quaker ទាំង៣០០នាក់នេះគឺកំពុងតែធ្វើបាតុកម្មដើម្បីបង្ហាញពីការគាំទ្រដល់ជនអន្តោប្រវេសន៍ caravan ដែលស្វែងរកទីជម្រកថ្មី ហើយក្រុមនេះគឺរៀបចំដោយគណៈកម្មាធិការសេវាមិត្តអាមេរិកផ្ទាល់តែម្តង៕







អត្ថបទ៖ លីដា
ប្រភព៖ aol