បែលហ្ស៊ិកបញ្ជាឱ្យប្រមូលមកវិញនូវការ៉េម Haagen-Dazs បន្ទាប់ពីរកឃើញសារធាតុគីមីធ្វើឲ្យកើតមហារីក
- BY
- autoadmin
- August 14, 2022
កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរសុវត្ថិភាពចំណីអាហារបែលហ្ស៊ិកបានចេញបញ្ជាកាលពីថ្ងៃអង្គារ ទី៩ ខែសីហា ឲ្យធ្វើការប្រមូលមកវិញនូវយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀត បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ក៏ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា កន្លងទៅផងដែរ។

ចំណាត់ការរបស់បែលហ្ស៊ិក ធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងពីសហភាពអឺរ៉ុប (EU) អេស្បាញ និងអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ប្រទេសបារាំងបានប្រមូលមកវិញនូវផលិតផលការ៉េម Haagen-Dazs គ្រប់គ្រងដោយក្រុមហ៊ុន General Mills (Ral Mills) នៅសហរដ្ឋអាមេរិក ដែលជាម្ចាស់កម្មសិទ្ធិ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ សម្រាប់ផលិតផលការ៉េម Haagen Dass អាជ្ញាធរសុវត្ថិភាពចំណីអាហារបែលហ្ស៊ិក បានអោយមានការប្រមូលមកវិញចំនួន០៧បន្ថែមទៀតរួមមាន កែវការ៉េមធំ និងតូច វ៉ានីឡា សូកូឡាបែលហ្ស៊ិក គ្រាប់ម៉ាកាដាមៀ និង Pralines & Cream ជាមួយនឹងកាលបរិច្ឆេទផុតកំណត់នៅចន្លោះខែមីនា និងខែមេសា ឆ្នាំ ២០២៣ ដោយអ្នកប្រើប្រាស់ដែលបានទិញផលិតផលទាំងនេះត្រូវបានជូនដំណឹងមិនឱ្យបរិភោគ និងទាក់ទងទៅក្រុមហ៊ុន General Mills ដើម្បីស្នើសុំការបង្វិលសងប្រាក់វិញ។
ហើយក៏មានការបញ្ជាក់ឃើញនៅសារធាតុបង្កមហារីក ដែលត្រូវបានរកឃើញនៅក្នុងការ៉េម Haagen-Dazs បានកើតឡើង បន្ទាប់ពីប្រទេសបារាំងបានរកឃើញសារធាតុ ២ក្លរ៉ូអ៊ីតាណុល (2-coroethanol) នៅក្នុងផលិតផលការ៉េម Haagen-Dazs មួយចំនួនកាលពីខែកក្កដាឆ្នាំមុន អំឡុងពេលត្រួតពិនិត្យដោយចៃដន្យ បន្ទាប់មកការជូនដំណឹងនេះត្រូវបានបញ្ជូនបន្តទៅប្រព័ន្ធជូនដំណឹងរហ័សសម្រាប់អាហាររបស់សហភាពអឺរ៉ុប ហើយមានការព្រមានជាបន្តបន្ទាប់ តាមសំណើរបស់ប្រទេសបារាំង។
ចំពោះសារធាតុគីមី ២-chloroethanol វាគឺជាសមាសធាតុមាននៅក្នុងអេទីឡែនអុកស៊ីដ (ETO) ដែលជាសារធាតុបង្កមហារីក ប្រើក្នុងថ្នាំសម្លាប់សត្វល្អិត ដែលមាននៅក្នុងសារធាតុគីមីលាងសម្អាត និងមានសមត្ថភាពបំផ្លាញហ្សែន ឬ DNA ខណៈ General Mills ដែលជាក្រុមហ៊ុនផលិតការ៉េម Haagen-Dazs បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន អេទីឡែនអុកស៊ីដគីមី (ETO) ត្រូវបានរកឃើញនៅក្នុងសមាសធាតុមួយ (ចំរាញ់ចេញពីវ៉ានីឡា) ដែលទទួលបានពីអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតដែលផ្គត់ផ្គង់វត្ថុធាតុដើមមួយទៅក្រុមហ៊ុន៕

អត្ថបទ៖ Bee
ប្រភព៖straitstimes euractiv
- Share This Post:






