ប្រទេសចិននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ឡើយ
- BY
- autoadmin
- August 10, 2022
រដ្ឋាភិបាលចិននៅក្នុងសេចក្ដីរាយការណ៍មួយបាននិយាយថា ខ្លួននឹងបន្តការបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែនឹងមិនបោះបង់ការប្រើកម្លាំងនោះទេ។ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន បានចេញផ្សាយសេចក្ដីរាយការណ៍មួយ ដែលមានចំណងជើងថា «សំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិន នៅក្នុងយុគសម័យថ្មី» កាលពីថ្ងៃពុធ ដែលការចេញផ្សាយនេះ គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។

សេចក្ដីរាយការណ៍នោះសរសេរថា «តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ នេះជាការពិតដែលមិនអាចប្រកែកបាន ដែលគាំទ្រដោយប្រវត្តិសាស្ត្រ និងច្បាប់»។ វានិយាយថា ប្រទេសចិនឥឡូវនេះកាន់តែមានទំនុកចិត្ត និងសមត្ថភាព ក្នុងការសម្រេចបាននូវគោលដៅនៃការបង្រួបបង្រួមជាតិពេញលេញជាងពេលមុនៗ។ វាក៏និយាយផងដែរថា «ការបង្រួបបង្រួមប្រកបដោយសន្តិភាព និងប្រទេសតែមួយ មានប្រព័ន្ធពីរ គឺជាគោលការណ៍ជាមូលដ្ឋានរបស់យើង សម្រាប់ការដោះស្រាយសំណួរតៃវ៉ាន់ និងវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការធ្វើឱ្យមានការបង្រួបបង្រួមជាតិឡើងវិញ»៕

អទ្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






