អន្តរជាតិ

រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន បានទទួលរងការវាយប្រហារម្តងទៀតពីសំណាក់យោធារុស្ស៊ី

BY
autoadmin
August 12, 2022

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា យោធារុស្ស៊ីបានធ្វើការបាញ់ផ្លោងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលដ៏ធំមួយនៅអឺរ៉ុប ម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ក្រុមហ៊ុន Energoatom បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារបានធ្វើឡើងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្ម ក៏ដូចជាស្ថានីយ៍ពន្លត់អគ្គីភ័យដែលមានទីតាំងនៅជិតរោងចក្រ។

ក្រុមហ៊ុនបាននិយាយថា កម្រិតវិទ្យុសកម្មនៅជុំវិញទីតាំងមិនមានការផ្លាស់ប្តូរទេ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មជាច្រើនត្រូវបានខូចខាត។ ប៉ុន្តែយ៉ាងណា មន្ត្រីជាន់ខ្ពស់ដែលគាំទ្ររុស្ស៊ីនៃរដ្ឋាភិបាលក្នុងតំបន់ Zaporizhzhia បានចោទប្រកាន់ថា អ៊ុយក្រែននោះទេដែលបានបើកការវាយប្រហារនេះ។ គួរឱ្យដឹងដែរថា ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ខណៈអ៊ុយក្រែន និង​រុស្ស៊ី​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកចំពោះបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: