ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានសម្រេចលើកលែងទោសអនុប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong
- BY
- autoadmin
- August 12, 2022
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោក Yoon Suk-yeol បានផ្តល់ការលើកលែងទោសដល់អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ដើម្បីជួយយកឈ្នះលើ «វិបត្តិសេដ្ឋកិច្ចជាតិ»។ ការលើកលែងទោសនេះគឺជាសញ្ញាដ៏សំខាន់មួយ ខណៈលោក Lee ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំរួចស្រេចទៅហើយ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទស៊ីសំណូក នៅពេលដែលគាត់ដឹកនាំក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

អ្នកវិភាគបាននិយាយថា ការលើកលែងនេះនឹងអនុញ្ញាឱ្យលោក Lee អាចអនុវត្តសកម្មភាពអាជីវកម្មដោយសេរីជាងមុន ហើយអាចបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយចំនួន ពីក្រុមហ៊ុន Samsung ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Han Dong Hoon បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ជាមួយនឹងតម្រូវការបន្ទាន់ដើម្បីជម្នះវិបត្តិសេដ្ឋកិច្ចជាតិ យើងបានលើកលែងទោសដោយប្រុងប្រយ័ត្ននូវមេដឹកនាំសេដ្ឋកិច្ច ដែលជាអ្នកដឹកនាំម៉ាស៊ីនកំណើនជាតិ តាមរយៈការវិនិយោគបច្ចេកវិជ្ជាសកម្ម និងការបង្កើតការងារ»។ ចំណែកលោក Shin Dong-bin ប្រធាន Lotte Group ក៏ត្រូវបានលើកលែងទោសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ US News
- Share This Post:






