អន្តរជាតិ

អ្នកនយោបាយប៉ាណាម៉ាបានបង្ហោះឃ្លីបសុំជំនួយ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅកណ្តាលព្រៃ (មានវីដេអូ)

BY
autoadmin
August 13, 2022

យោងតាមសារព័ត៌មាន BBC បានអោយដឹងថា លោក Dmitry Flores ដែលជាបេក្ខជនឯករាជ្យដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតប៉ាណាម៉ាឆ្នាំ ២០២៤ បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោក​បាន​បង្ហោះ​ឃ្លីប​សុំ​ជំនួយ​ពី​ភ្នាក់ងារ​ផ្សេងៗ តាមរយៈបណ្តាញសង្គម បន្ទាប់ពីគាត់និងក្រុមរបស់គាត់បានធ្លាក់ឧទ្ធម្ភាគចក្រនៅកណ្តាលព្រៃនៅតំបន់ភ្នំភាគខាងលិចនៃប្រទេស ដោយមាន​ផ្ទៃ​ខាងក្រោយ​គឺ​បំណែក​នៃ​ឧទ្ធម្ភាគចក្រ​ពណ៌​ទឹកក្រូច​ដែល​ធ្លាក់។

តាមរយៈឃ្លីប លោក Flores និយាយអំពីឧបទ្ទវហេតុដែលបានកើតឡើង ខណៈពេលដែលគាត់ផ្ទាល់មានរបួសផងនិងបង្ហាញពីទីតាំងដែលពួកគេមានគ្រោះថ្នាក់ ដោយពួកគេបានអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានអោយពួកគេរួចជីវិត ហើយក៏បានសុំឱ្យមកជួយពួកគេ ដោយមានអ្នកខ្លះបាក់ជើង និងបាក់ដៃ ប៉ុន្តែ​ក្នុង​ឃ្លីប​នោះ​មិន​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​ទេ​។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ឧទ្ធម្ភាគចក្រ មានអ្នកដំណើរសរុបចំនួនប្រាំមួយនាក់បានមកដល់ រួមទាំងលោក Flores ហើយ​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាណាម៉ា បាន​បង្ហោះ​សារ​មួយ​និយាយ ឥឡូវនេះ ទីភ្នាក់ងារដឹងពីកូអរដោនេនៃទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ និងកំពុងពន្លឿនប្រតិបត្តិការជួយសង្គ្រោះ៕

អត្ថបទ៖ Bee
ប្រភព៖ bbc

Share This Post: