អន្តរជាតិ

អ៊ុយក្រែនបាន​ជំរុញ​ឱ្យ​អ្នកស្រុក Kherson ជម្លៀសខ្លួន​ចេញ ​ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នានៅតំបន់នោះនឹងអូសបន្លាយពេលយូរ

BY
autoadmin
August 15, 2022

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានអំពាវនាវឱ្យប្រជាជននៅតំបន់ភាគខាងត្បូងនៃទីក្រុង Kherson ជម្លៀសខ្លួនចេញ ខណៈដែលរដ្ឋាភិបាលរំពឹងថា ការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅទីនោះនឹងមានការអូសបន្លាយពេលយូរ។ លោកស្រី Iryna Vereshchuk បានធ្វើការអំពាវនាវកាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា រដូវរងាដ៏លំបាកនឹងមកដល់ ហើយរដ្ឋាភិបាល​ត្រូវ​ការ​សង្គ្រោះ​អ្នក​ស្រុក​ពី​ភាព​ត្រជាក់ និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ជម្រាបដែរថា កងកម្លាំងអ៊ុយក្រែនកំពុងដណ្តើមយកតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីឡើងវិញ ហើយពួកគេកំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច ដូចជាប្រព័ន្ធ High Mobility Artillery Rocket System ឬ HIMARS ជាដើម។

យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធរបស់រុស្ស៊ីចំនួន ២ នៅតំបន់ Kherson ហើយខ្លួនក៏បានវាយប្រហារស្ពានសំខាន់មួយក្នុងតំបន់ ដើម្បីបំបែកការផ្គត់ផ្គង់ដល់កងកម្លាំងរុស្ស៊ី។ ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃដដែលនោះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅយោធាអ៊ុយក្រែននៅតំបន់ Kherson ដូចគ្នា ដោយបានសម្លាប់មនុស្សចំនួន ៣៥ នាក់។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃអាទិត្យរបស់ខ្លួនថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីទំនងជាដាក់អាទិភាពលើការសើរើអង្គភាពឡើងវិញ ដើម្បីពង្រឹងកម្លាំងនៅភាគខាងត្បូងអ៊ុយក្រែន»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: