អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើលិខិតជូនលោក គីម ជុងអ៊ុន ថាប្រទេសរុស្ស៊ី និងកូរ៉េខាងជើង នឹងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

BY
autoadmin
August 15, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា ប្រទេសទាំង ២ នឹងពង្រីកទំនាក់ទំនងទ្វេភាគី និងការស្ថាបនាឱ្យបានទូលំទូលាយ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង។ នៅក្នុងលិខិតផ្ញើជូនលោក គីម សម្រាប់ទិវាថ្ងៃរំដោះរបស់កូរ៉េខាងជើង ដែលបង្ហាញពីការបញ្ចប់នៃការកាន់កាប់កូរ៉េឆ្នាំ១៩១០-៤៥ របស់ជប៉ុន លោក ពូទីន បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជាផលប្រយោជន៍របស់ប្រទេសទាំង ២ ហើយនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។

ប្រទេសកូរ៉េខាងជើងកាលពីខែកក្កដាបានទទួលស្គាល់ រដ្ឋបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីចំនួន ២ (សាធារណរដ្ឋប្រជាមានិត) នៅភាគខាងកើតអ៊ុយក្រែន ហើយក្រុមមន្ត្រីក៏ចាប់បានដែរថា មានកម្មករកូរ៉េខាងជើងជាច្រើន ត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនោះ ដើម្បីជួយក្នុងវិស័យសំណង់ និងការងារផ្សេងទៀត។ ចំណែកអ៊ុយក្រែន​ដែល​កំពុង​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ដែល​ទីក្រុង​មូស្គូ​ពិពណ៌នា​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស» ក៏បាន​ផ្តាច់​ទំនាក់ទំនង​ភ្លាមៗ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ជុំវិញ​ទង្វើ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: