Wayne Rooney បានទៅលេងសេតវិមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump
- December 12, 2018
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនិងខ្សែបម្រើខ្សែបម្រើ Wayne Rooney របស់ក្លឹប DC United បានទៅលេងសេតវិមានដែលជាផ្ទះរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ពិធីជប់លៀងបុណ្យណូអែល។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានថតរូបជាមួយនឹងកូនប្រុសអាយុ 12 ឆ្នាំរបស់លោក Trump ដែលជាអ្នកគាំទ្របាល់ទាត់ហើយកំពុងលេងឱ្យក្រុមយុវជនរបស់ក្លឹប DC United។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Rooney បានផ្លាស់ទៅកាន់សហរដ្ឋអាមេរិកដើម្បីក្រោយពីបានចំណាយពេលមួយឆ្នាំចូលរួមជាមួយក្រុម Everton កាលពីខែមិថុនា។ គាត់បានស៊ុតបាល់បញ្ចូលទី 12គ្រាប់ឲក្លឹប DC United ខណៈដែលពួកគេបានឈានដល់ការប្រកួតជម្រុះ MLS ។ គេបានគេរាយការណ៍ថា Rooney ត្រូវបានអមដំណើរដោយប្រពន្ធរបស់លោកគឺលោកស្រី Coleen និងកូនប្រុសបួននាក់របស់គាត់ហើយពួកគេត្រូវបានធ្វើដំណើរទស្សនកិច្ចនៅក្នុងវិមាននោះផងដែរ។


អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:






