ជប៉ុនបានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីរហូតដល់ទៅ ២៥៥,៥៣៤ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន
- BY
- autoadmin
- August 18, 2022
ប្រទេសជប៉ុនបានរាយការណ៍ពីកំណត់ត្រាថ្មីនៃជំងឺ COVID-19 ចំនួន ២៥៥,៥៣៤ ករណី នៅទូទាំងប្រទេស សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។
![]()
ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេសជប៉ុន មានខេត្តចំនួន ២១ បានកត់ត្រាចំនួនខ្ពស់បំផុតប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែយ៉ាងណា នៅមិនទាន់មានការបញ្ជាក់តួលេខលម្អិតនៅឡើយទេ។ ចំណែកកាលថ្ងៃអង្គារ រដ្ឋាភិបាលទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីចំនួន ២៩,៤១៦ ករណី ខណៈកាលពីថ្ងៃពុធមានករណីថ្មីចំនួន ២៣១,៤៩៩ ករណី ត្រូវបានបញ្ជាក់នៅទូទាំងប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






