អន្តរជាតិ

ថៃ៖ រកឯណាបានកូនក្រមុំបែបនេះ យកថ្លៃបណ្ណាការជាង១២លានបាត ចូលស្តីដណ្តឹងមិត្តប្រុសវិញ ហើយនិយាយថា នាងលែងរងចាំអោយមិត្តប្រុសមកចូលដណ្តឹងទៀតហើយ

BY
autoadmin
August 19, 2022

ថៃ៖ នៅក្នុងពិធីមង្គលការរវាងកញ្ញា Pichaya Panomai ឬ Bai Liu អាយុ ៣៣ ឆ្នាំ និងលោក Panupong Thephachantharak ឬ Nikki អាយុ ៣៣ ឆ្នាំ អ្នកទាំងពីរមកពីខេត្ត Khon Kaen ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនៃខេត្ត Khon Kaen (KICE) ផ្លូវ Mittraphap ក្នុងក្រុង Khon Kaen។ ​គូស្នេហ៍​ថ្មីថ្មោង​មួយ​គូ​ដែល​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែកូនក្រមុំ​ជាអ្នកយក​ថ្លៃ​បណ្ណាការ ហែ​ក្បួន​ជំនូនទៅ​សុំ​ភាគី​ខាង​ប្រុស ដែលខុស​ពី​គូ​ស្វាមី​ភរិយា​ដទៃ​ទៀត ​ដែល​​ជា​ធម្មតាកូន​កំលោះជាអ្នក​នាំ​គ្នា​ដង្ហែ​ជំនូន ទៅ​សុំ​កូន​ក្រមុំ។

ក្នុងនោះដែរកញ្ញា Pichaya Panomai ឬ Bai Liu ត្រូវជាកូនក្រមុំ រួម​នឹង​សាច់​ញាតិ​ខាង​ស្រី បាន​រៀបចំ​ពិធី​ដង្ហែ​ខាន់​ម៉ាក ឬជាភាសាខ្មែរគឺហែជំនូន ជាមួយ​នឹង​ថ្លៃ​បណ្ណាការជាង ១២លានបាត ឬ ​ជិត ៤០មុឺនដុល្លារ ដោយមានសាច់ប្រាក់ចំនួន ២លានបាត ឬជាង ៦មុឺនដុល្លារ គ្រឿង​អលង្ការ និង​មាស​តម្លៃ ៥​សែន​បាត ឬជិត ២មុឺនដុល្លា រួមជាមួយនឹងប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី(ប្លង់ដី)នៅ​ស្រុក Ubonrat ខេត្ត Khon Kaen ដីទំហំ ៥រ៉ៃ មានតម្លៃជាង ៥សែនបាត ឬជិត២មុឺនដុល្លា រថយន្ត BMW តំលៃ ២.៨ លានបាត ឬជាង ៩មុឺនដុល្លា ថែមទាំងមាន ផ្ទះវីឡានៅភូមិផាភិរម្យ តំលៃ ៧ លានបាត ឬជាង ២២មុឺនដុល្លា នាំយកមកដង្ហែរក្បួន ដើម្បីសុំភាគីខាងប្រុស តាមទំនៀមទម្លាប់។

ចំណែកកូនក្រមុំរូបនេះក៏បានលើកពីមូលហេតុដែលចូលស្តីដណ្តឹងមិត្តប្រុសថា « នាងចង់​ធ្វើ​ឱ្យ​មិត្តប្រុសនាង​ភ្ញាក់ផ្អើល ដោយនាងមានការពិគ្រោះជាមួយសាច់ញាតិភាគីទាំងពីរ ក៏មិនបានជំទាស់នឹងអ្វីដែលអាចធ្វើបាននោះទេ ព្រោះ​វា​នៅ​តែ​ជា​ពិធី​មង្គលការ​ប្រពៃណី​របស់​ថៃ​ដដែល ប៉ុន្តែ​ប្តូរ​ពី​ភាគី​ខាង​ប្រុស​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​ភាគី​ខាង​ស្រី​បង្ហាញ​ក្តី​ស្រលាញ់​ជំនួស​វិញ​» ចំណែកកូនកំលោះដែលមានឈ្មោះថា Panupong Thephachantharak ឬ Nikki ក៏បានពោលយ៉ាងក្តីរំភើបរីករាយថា ពួកគេទាំងពីរបានរងចាំថ្ងៃនេះអស់ពេលដ៏យូរមកហើយ ហើយលោកពិតជាមានសេចក្តីរំភើបយ៉ាងក្រៃលែង ដែលមិត្តស្រីលោកបានតាំងចិត្តចង់បង្ហាញសេចក្តីស្រឡាញ់ ដោយការហែជំនូនមកស្តីដណ្តឹងលោកវិញនោះ។

លោក Nikki ក៏បានបន្ថែមទៀតថា វាមិនមានអ្វីខុសនោះទេ យើងទាំងពីរ​យល់​ពី​ទំនៀម​ទម្លាប់​ថៃ​ដែល​កូន​កំលោះ​ត្រូវ​សុំ​កូនក្រមុំ​រៀបការ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ស្នេហា ព្រោះ​យើង​ស្រលាញ់​គ្នា​មិន​ត្រូវ​ការ​ហេតុផល​ច្រើន​នោះទេ លើសពីនេះទៅទៀត ​ក្រុម​គ្រួសារ​ទាំង​សងខាង​មិន​បាន​ជំទាស់​ទេ ហើយអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ ដោយពួកគេបានចាត់ទុកថាជាថ្ងៃដ៏រីករាយបំផុតនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតនៅក្នុងជីវិតថែមទៀតផង។

គួរបញ្ជាក់អោយដឹងផងដែរថា៖ កូនកំលោះក្រមុំមួយគូរនេះបានសេពគប់គ្នាអស់រយៈពេលជាង ៨ឆ្នាំមកហើយ ដោយអ្នកទាំងពីរឆ្លងកាត់រាល់ឧបសគ្គរហូតទទួលជោគជ័យក្នុងការបើក ភោជនីយដ្ឋាននៅឯខេត្ត Khon Kaen រួមទាំងមានមុខជំនួញផ្សេងទៀតរួមគ្នាផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖nationtv

Share This Post: