អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន Marcos Jr នឹងទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជា​លើក​ដំបូង​ សម្រាប់​ដំណើរបំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេសជាលើកដំបូង

BY
autoadmin
August 20, 2022

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញា  ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។ អ្នក​នាំពាក្យ​ប្រធានាធិបតី​បាន​ធ្វើ​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ដោយ​បន្ថែម​ថា ​ដំណើរ​ទស្សន​កិច្ច​បន្ទាប់​ទៀត​ទៅ​នៅសិង្ហបុរី។ ក្រសួងការបរទេសហ្វីលីពីនពីមុននេះបាននិយាយថា លោក Marcos កំពុងពិចារណាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលចង់ពង្រឹងទំនាក់ទំនងទ្វេភាគី។

ប្រទេសចិន​ក៏​កំពុង​មើលឃើញសារៈសំខាន់​លើ​ហ្វីលីពីន​ផងដែរ ដោយអនុប្រធានាធិបតីលោក Wang Qishan និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi បានមកទស្សនកិច្ចប្រទេសហ្វីលីពីននាពេលថ្មីៗនេះ។ មេដឹកនាំហ្វីលីពីនហាក់ដូចជាកំពុងចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនាក់ទំនងជាមួយចិន និងអាមេរិក ដោយជ្រើសរើសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាគោលដៅបរទេសដំបូងរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: